ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០

225
ចែករម្លែក

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ទាក់ទង​ទៅនឹង​ប្រាក់ កាស​និង​កិច្ចការងារ​សំខាន់​ណាមួយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មាន​ភាពល្អប្រសើរ​គួរសម​ដូចនេះ​ជា​ពេលវេលា​ល្អ​សម្រាប់​លោកអ្នក​ប្រកប​របរ​ថ្មីៗ​ឬ​បណ្តាក់ទុន​ក្នុង​អ្វីមួយ​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​លូតលាស់​ទៅមុខ​ប្រពៃ​ហើយ​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ ដំណើរ​ជីវិត​ល្អប្រសើរ​គួរសម​បន្តិច​វិញ ម្ល៉ោះហើយ​បើ​ទោះ​ចង់​ធ្វើ​អ្វី ក៏ដោយ​តែង​ជួប​ភាព​ស្រស់ស្រាយ​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​ចំណែក​អ្នក​ប្រកបការងារ​បើ​លោកអ្នក​មានការ​ប្រឹងប្រែង​ពេញទី​ក៏​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​ឃោសនា​ឬ​ធ្វើ​ការចរចា​ជាមួយ​អតិថិជន​ក្នុង​រឿង​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។ នៅ​នេះ​ដោយសារ​ដំណើរ​ជីវិត​ល្អប្រសើរ​បន្តិច​ឡើងវិញ​ហេតុនេះ​យក​ល្អ​លោក អ្នក​បើ​មានការ​ចរចា​ទំនាក់ទំណង​ការងារ​អ្វីមួយ​តែង​សម្រេច​ជោគជ័យ​គ្រាន់​ជាទី​ពេញចិត្ត​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុង ការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​ផង​។​ ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ត្រៀម​កិច្ចការ​សំខាន់​ក្នុងការ​បំពេញបាន​ហើយ ពីព្រោះថា​ផល​ល្អ​តែង​ឆ្លើយតប​មកវិញ​នៅពេល​ក្រោយ​ជានិច្ច​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ជឿនលឿន​ទៅមុខ​ល្អ ហើយ​បើ​ចង់​បើក​របរ​អ្វីមួយ​ថ្មី​ផង​ក៏​ឱកាសល្អ​ប្រពៃ​បំផុត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​លូតលាស់​ទៅមុខ​និង​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​ណាស់ដែរ​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សង្កេតឃើញថា​មាន​បញ្ហា​អ្វី​មិនល្អ​គប្បី​ចៀស​ឱ្យ​ឆ្ងាយ​បើ​ពុំនោះ​នឹង​អាច​ត្រូវគេ​បោក​បញ្ឆោត​ដោយ​ប្រការ​ណាមួយ​ជាក់​ជាពុំខាន​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​។​ការធ្វើដំណើរ​គ្រប់ទិសទី​ចូរ​កុំ​គប្បី​បង្កជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​បើ​ពុំនោះ​នាំ​ខាតបង់​អ្វី​មកវិញ​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ពុំមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​ប្រកបការងារ​អ្វី​លោកអ្នក​តោង​តែ​ចេះ​មើលមុខ​ក្រោយពី​ព្រោះថា​ផល​មិនល្អ​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការទិញចូល​លក់​ចេញ​ជួប​ផល​លំបាក​ច្រើន ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាចរ​ប្រាក់ចំណេញ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ រស់​ស្រួលខ្លួន​។​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​ព្រោះតែ​ក្រុមមនុស្ស​អុជអាល​ឬ​ចូលមក​បង្កហេតុ​ដោយ​នាំ​ផ្ទុះ​ជម្លោះ​វិវាទ​ហើយ​ឈានដល់​ការ​ប្រកាប់ប្រចាក់​គ្នា ។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កើតមាន​ភាព​រកាំរកូស​និង​ចាប់កំហុស​គ្នា​ណាស់ដែរ​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​បើ​ជួប​បញ្ហា​មិនល្អ​ណាមួយ​គប្បី​ចេះ​ត្រៀម​ទប់ទល់​ឱ្យបាន​ល្អ នោះ​ទើប​គ្មាន​បញ្ហា​អាក្រក់​ចូលមក​នាំ​ពិបាក​ដោះស្រាយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​រាវ​រកាំចិត្ត​និង​ចង់​ចាញ់ឈ្នះ​ចិត្ត​គ្នាច្រើន​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅ​លើផ្លូវ​រដិបរដុប​ច្រើន ម្ល៉ោះហើយ​ធ្វើឱ្យមាន​បញ្ហា​រាំងស្ទះ​និង​ជួប​ឧបសគ្គ​ច្រើន​បន្តិច​ចំពោះមុខ​។​អ្នក​អាជីវករ​កើតមាន​ផល​លំបាក​ច្រើន​ដោយសារ​អតិថិជន​មាន​តិច​តែ​ការ​ប្រជែង​គ្នា​កាន់តែ​ស្រួចស្រាល់​។​ការធ្វើដំណើរ​ទៅណា​មក​ណា​ក្នុងថ្ងៃនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពិសេស​បញ្ហា​សុ​វត្តិភាព​ផ្ទាល់ខ្លួន​តែម្តង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់​ចង់​ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ធ្លាក់​ទាប​ចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិន អាច​យក​ភាព​ភាព​រឹង​មានៈ ឬ​ប្រកាន់​ភាព​ឆេវឆាវ​បានឡើយ​បើ​ពុំនោះ​នឹង​ជួប​នូវ​រឿង​រាវ​អាក្រក់ ណាមួយ​រក​នឹក​ស្មា​មិន​ដល់​ផង​។​ក្រៅពីនេះ​បើ​ធ្វើ​អ្វីមួយ​ក៏ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ដែរ​ទើប​គ្មាន​បញ្ហា​មិនល្អ​ចោទឡើង​នាពេល​ក្រោយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មុននឹង​ចង់​ចំណាយ​ទុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​សឹម​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ដោយ​ពុំ​យក​ហេតុផល​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ឈានដល់​ការបែកបាក់​ហើយ​មក​សោកស្តាយ​នៅពេល​ក្រោយ​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ផល​លំបាក​ដែល​កើតមាន​នឹង​ធូរស្បើយ​ទៅវិញ​ខ្លះ​ហើយ​បញ្ហា​ដែល ធ្លាប់តែ​អុកឡុក​យាយី​ក៏​ចាប់ផ្តើម​ពី​តានតឹង​មក​ធូរស្រាល និង​កិច្ច​ការដែល​ប្រទាំង​ប្រទើស​ក៏​ចាប់ ផ្តើម​ស្ងប់​សុខ​ឡើងវិញ​។​ការប្រកប​ការងារ​ទោះ​ទីជិត​ឆ្ងាយ​ឃើញថា​មិន​ហុច​ផល​ល្អ​ប៉ុន្មាន​ទេពី​ព្រោះថា​ផល​អាក្រក់​នៅ​យាយី​នៅឡើយ​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កជម្លោះ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​មាន​ភាពជឿនលឿន​ទៅមុខ​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​តែង​មានការ​ចម្រើន​លូតលាស់ និង​ហុច​ផល ល្អៗ​មកវិញ​ដូច​គាប់​បំណង​ផងដែរ​។​ការរស់នៅ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​មាន​ជម្លោះ​វិវាទ​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ចំណែក​អ្នក​អាជីវករ​មានការ​ទិញ​ចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ឆ្លើយតប​ក៏​គួរ​ជាទី​ពេញចិត្ត​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដោះស្រាយ​បញ្ហា​យល់​ខុស​ឬ​ការមិនចុះសម្រុង​គ្នា​ក្នុង​រឿង​អ្វីមួយ​។ ទោះបីយ៉ាងណា​ការប្រកប​ការងារ ពុំ​សូវ​គាប់ប្រសើរ​ទេ ដូចនេះ ទោះ​ធ្វើ​អ្វី​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​កើតឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។ ការធ្វើដំណើរ​ទី​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន យាយី​តែម្តង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ងាយ​ទាំង​ផ្អែមល្ហែម​និង​ងាយ​ទាំង​ជូរចត់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម