ឃី​លៀន អឹម​បា​ប៉េ ទាមទារ​លក្ខខណ្ឌ​ទិញ​ផ្តាច់​ក្នុង​កិច្ចសន្យា​ថ្មី​

193
ចែករម្លែក

កីឡាករ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) កំពុង​ទាមទារ​លក្ខខណ្ឌ​ទិញ​ផ្តាច់​ដែល​នឹង​អនុញ្ញាត ឲ្យ​ខ្លួន​ផ្ទេរ​ទៅ​ក្លឹប Real Madrid ឬ​ក្លឹប​យក្ស​នៅ​អឺរ៉ុប​ផ្សេងទៀត​នៅ​រដូវក្តៅ​នេះ​។​
​ ​
​កីឡាករ​អន្តរជាតិ​បារាំង​រូបនេះ និង​លោក ឡេ​អូ​ណា​ដូ (Leonardo) ជា​ប្រធាន​បច្ចេកទេស​របស់​ក្លឹប Paris Saint Germain មិនសូវ​ស៊ីសង្វាក់​គ្នា​ទេ ស្របពេល អឹម​បា​ប៉េ មិន​សប្បាយ​ចិត្តនឹង​វិធី​ចរចា​។​
​ ​
​គេ​រំពឹងថា អឹម​បា​ប៉េ នឹង​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី ប៉ុន្តែ​កីឡាករ​ម្ចាស់​ពាន​វើ​ល​ខាប់​រូបនេះ ទាមទារ​ឲ្យ​បញ្ចូល​លក្ខខណ្ឌ​ទិញ​ផ្តាច់​។​
​ ​
​លក្ខខណ្ឌ​ទិញ​ផ្តាច់​នេះ​ទំនងជា​លើសលុប​លើ​តម្លៃ​ឯតទគ្គ​កម្ម​១៩៨​លាន​ផោន​ដែល​ក្លឹប PSG បាន​ចំណាយ​ទៅ​ឲ្យ​ក្លឹប Barcelona ដើម្បី​នាំយក​កីឡាករ នី​ម៉ា ។​
​ ​
​អឹម​បា​ប៉េ ទំនងជា​ធ្វើ​ឲ្យ​ខ្លួន​ទទួលបាន​ការតំឡើង​ប្រាក់​ឈ្នួល​ដំណាលគ្នា​នឹង​សេចក្តី រាយការណ៍ របស់​កាសែត LÈquipe ថា ក្លឹប PSG មានបំណង​ផ្តល់ប្រាក់​ឈ្នួល​ច្រើន​ប្រហែល នី​ម៉ា ដែរ​គឺ ៦០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។​
​ ​
​កិច្ចសន្យា​របស់ អឹម​បា​ប៉េ នឹង​ចប់​នៅ​ឆ្នាំ​២០២២ ហើយ​ផែនការ​របស់លោក ផ្ល​រិ​នទី​ណូ ផេ​រ៉េ​ស (Florentino Perez) គឺ​ចង់​ផ្ទេរ​ខ្សែប្រយុទ្ធ​រូបនេះ នៅពេល​កីឡាករ​រូបនេះ​នៅសល់​កិច្ចសន្យា មួយឆ្នាំ​ទៀត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe)

ទីតាំងផ្សាយពាណិជ្ជកម្ម