កីឡាករ​សម្តែង​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​សុខភាព​មុន​វិល​មក​ហ្វឹក ហាត់​វិញ​

211
ចែករម្លែក

​កីឡាករ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​កំពុង​បង្ហាញ​ការព្រួយបារម្ភ​ជុំវិញ​សុវត្ថិភាព​នៅមុន​ការវិល​ត្រឡប់មក​ហ្វឹកហាត់​វិញ​។​
​ ​
​ពួកគេ​ព្រួយបារម្ភ​ពី​ហា​នី​ភ័យ​ចំពោះ​សុខភាព​ផ្ទាល់ខ្លួន​និង​ចំពោះ​ក្រុមគ្រួសារ​ដោយសារ​វីរុស​កូ​រ៉ូ​ណា ខណៈ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ទំនងជា​វិលត្រឡប់​មកវិញ​នៅ​ខែក្រោយ​នេះ​។​
​ ​
​ប៉ុន្តែ​រឿងនេះ​ប្រាកដជា​កើតមាន បើទោះបីជា​កីឡាករ​បញ្ជាក់​ច្បាស់​ថា​ពួកគេ​ព្រួយបារម្ភ​អំពី ការវិល​ត្រឡប់មកវិញ ហើយ​ថា អាចជា​ឧបសគ្គ​ធំ​មួយទៀត​នៅពេល​ការប្រកួត​ចាប់ផ្តើម​ជាថ្មី​។​
​ ​
​ក្រុមគ្រូពេទ្យ​តាម​ក្លឹប​បាន​ជជែក​ជាមួយ​កីឡាករ​ដែល​សម្តែង​ការព្រួយបារម្ភ​អំពី​ហា​នី​ភ័យ​ក្នុង​ការវិល​ត្រឡប់មក​ហ្វឹកហាត់​និង​ការប្រកួត បើទោះបីជា​ផ្នែក​ផ្សេងទៀត​នៅ​មិនទាន់មាន​សុវត្ថិភាព គ្រប់គ្រាន់​សម្រាប់​ប្រជាជន​ភាគច្រើន​ក្នុង​ការវិល​ត្រឡប់មក​បំពេញការងារ​ក៏ដោយ​។​
​ ​
​កីឡាករ​បានស្នើ​ឲ្យ​វេជ្ជបណ្ឌិត​តាម​ក្លឹប​បញ្ជូន​សារ​របស់ខ្លួន​ដែល​នៅពេលនេះ​ត្រូវបាន​ទទួល​ដោយ​វេជ្ជបណ្ឌិត ហ្សា​ហ្វ អ៊ី​កបាល (Zaf Iqbal) របស់​ក្លឹប Crystal Palace ដែល​ដឹកនាំ​ក្រុម​វេជ្ជបណ្ឌិត នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​លោក អ៊ី​កបាល បានចេញ​សេចក្តី​ថ្លៃ​ង​ការណ៍​មួយ​កាលពី​យប់​ថ្ងៃ​ពុធ​ដោយ​បដិសេធ​ការលើក ឡើង​ដែលថា វេជ្ជបណ្ឌិត​ទាំង​២០​រូប​បាន​សម្តែង​កង្វល់​និង​សរសេរ​លិខិត​ទៅកាន់​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​

ទីតាំងផ្សាយពាណិជ្ជកម្ម