ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ត្រៀម​អនុញ្ញាត​ឲ្យ ឡឺ​រ៉​យ សេន ចាកចេញ​ដោយ​ឥត​តម្លៃ​ខ្លួន​

241
ចែករម្លែក

ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នឹង​អនុញ្ញាត​ឲ្យ​កីឡាករ ឡឺ​រ៉​យ សេន (Leroy Sane) បន្ត​លេង​រហូតដល់​ចប់ កិច្ចសន្យា ប្រសិនបើ​ក្លឹប Bayern Munich ខកខាន​មិនបាន​ឆ្លើយតប​ទៅតាម​តម្លៃ​ចង់បាន​របស់ខ្លួន នៅពេល​រដូវ​កាល​ទិញដូរ​បើកទ្វារ​។​
​ ​
​សេន នៅសល់​កិច្ចសន្យា​មួយឆ្នាំ​ទៀត ជាមួយ​ក្រុម​ជើងឯក​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដែល​ធ្វើ បានល្អ​និង​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​ក្លឹប Bayern Munich កាលពី​រដូវក្តៅ​ឆ្នាំមុន​។​
​ ​
​ស៊ី​ធី​អះអាងថា គ្មាន​នរណា​អាច​បង្ខំ​ឲ្យ​ពួកគេ​លក់​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​ទេ បន្ទាប់ពី​មាន សេចក្តីរាយការណ៍​ពី​អាល្លឺម៉ង់​ថា ក្លឹប​យក្ស​អាល្លឺម៉ង់​នេះ​ត្រៀម​ដាក់សំណើ​ផ្ទេរ​៣៥​លាន​ផោន​។​
​ ​
​ការវាយតម្លៃ​នេះ ត្រូវបាន​ប្រភព​ក្នុង​ក្លឹប​ស៊ី​ធី​បដិសេធ ហើយ​អះអាងថា លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ពេញ​ចិត្តនឹង​បញ្ចូល សេន ក្នុង​ក្រុម​ជម្រើស​របស់លោក​សម្រាប់​រដូវ​កាល​ក្រោយ បើទោះបីជា​កីឡាករ​រូបនេះ​មាន​អ​នា​គត់​មិន​ច្បាស់លាស់​ក៏ដោយ​។ ការពន្យារ​កិច្ចសន្យា​នៅ លើ​តុ​នៅឡើយ​។​
​ ​
​ស៊ី​ធី​ជឿថា សេន ដែល​នឹងចូលរួម​ជាមួយ​ក្រុម​ជម្រើស​ដំបូង​នៅពេល​វិស័យ​បាល់ទាត់​ចាប់ផ្តើម ឡើងវិញ​នោះ មានតម្លៃ​១៤០​លាន​ផោន​កាលពី​ឆ្នាំមុន នៅពេល​ក្លឹប Bayern Munich បង្ហាញ ចំណាប់អារម្មណ៍​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ឡឺ​រ៉​យ សេន (Leroy Sane)

ទីតាំងផ្សាយពាណិជ្ជកម្ម