ទឹកអំពិល​ទុំ ល្អ​ណាស់​ចំពោះ​សុខភាព​

377
ចែករម្លែក

ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់​ផ្លែ​អំពិល​ប៉ុន្តែ​ប្រហែល​មិន​ធ្លាប់​ទទួលទាន​ទឹក​ផ្លែ​អំពិល​ទុំ ឡើយ​។ ដឹង​ទេ​ថា​ភេសជ្ជៈ​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​អ្វីខ្លះ​ចំពោះ​សុខភាព​?

១. បង្កើន​ការរំលាយ​អាហារ​
​ទឹកអំពិល​ទុំ​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​បញ្ចុះ​ទឹកនោម​កម្រិត​ស្រាល​ដូច្នេះ​ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​អាកា​រៈ​ហើមពោះ ទល់លាមក ឬ​ចុក​រមួល​ក្នុង​ពោះ ការទទួល​ទាន​អំពិល​ទុំ ១ កែវ​នៅពេល​ព្រឹក គឺ​ប្រសើរ​បំផុត​ដោយ​វា​ជួយ​សម្រួល​ចលនា​ពោះវៀន​។ ម្យ៉ាងវិញទៀត​អំពិល​មាន​ផ្ទុក​សារធាតុ laxatives ព្រមទាំង​ជាតិ​ស​សៃ​ខ្ពស់​ដែល​ល្អ​សម្រាប់​ការរំលាយ​អាហារ​។​

២. សុខភាព​បេះដូង​
​បរិមាណ​នៃ​ជាតិ​ស​សៃ​ក្នុង​ផ្លែ​អំពិល​ក៏មាន​ប្រសិទ្ធិភាព​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​បាន​យ៉ាង​ប្រសើរ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ស​សៃ​ឈាម​បេះដូង​។​

៣. គ្រប់គ្រង​សម្ពាធ​ឈាម​
​ទឹកអំពិល​ទុំ​ក៏​ជា​ប្រភព​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែលមាន​ប្រសិទ្ធិភាព​ជួយ​ចាត់ចែង​សារធាតុ​រាវ​ក្នុង​រាងកាយ ព្រមទាំង​គ្រប់គ្រង​សម្ពាធ​ឈាម​និង​ចង្វាក់បេះដូង​ទៀតផង​។ អំពិល​ក៏មាន​ផ្ទុក​ជាតិ​ដែក​ដែល ជួយ​រាងកាយ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​គួរឱ្យ​សម្គាល់​។​

៤. ល្អ​ចំពោះ​សុខភាព​ស្បែក​
​ទឹកអំពិល​ទុំ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន B និង​វីតាមីន C ដែល​ទទួលខុសត្រូវ​ក​ម្ចា​ត់​កោសិកា ស្បែក​ងាប់ៗ ហើយ​រក្សា​ស្បែក​សុខភាព​ល្អ​។​

៥. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
​បរិមាណ​ខ្ពស់​នៃ​វីតាមីន C ក្នុង​ទឹកអំពិល​ទុំ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​បាន​យ៉ាង​ប្រសើរ​។​

៦. ល្អ​ចំពោះ​សុខភាព​ភ្នែក​
​នេះ​ក៏​ព្រោះតែ​អំពិល​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន A ដែល​ចាំបាច់​ជួយ​រក្សា​សុខភាព​ភ្នែក​ល្អ ប្រសើរ​មើលឃើញ​បាន​កាន់តែច្បាស់​ជៀស​ផុតពី​ជំងឺ​ផ្សេងៗ​។ វា​ក៏មាន​ផ្ទុក​សារធាតុ​ម្យ៉ាង ដែល​ជួយ​ការពារ​និង​ព្យាបាល​បញ្ហា​ភ្នែក​ស្ងួត​ផងដែរ​។​

​សម្គាល់​៖ ទោះជា​យ៉ាងណា​កុំ​ទទួលទាន​ច្រើនពេក​ក្នុង​មួយថ្ងៃ ពិសេស​ប្រសិនបើ​អ្នក​បន្ថែម ស្ករ​ក្នុង​ភេសជ្ជៈ​នេះ​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម