មន្ត្រី​គយ​ក្រុង​ហុងកុង​រឹបអូស​ព្រុយ​ត្រី​ឆ្លាម​ជិត​ផុត​ពូជ​ចំនួន​៣៨.៥០០

243
ចែករម្លែក

​ហុងកុង​បាន​ចាប់​រឹបអូស​ព្រុយ​ត្រី​ឆ្លាម​ដែល​លួច​រត់ពន្ធ​ចំនួន ២៦ តោន​ដែល​បាន​កាត់​ចេញពី​សត្វ​ជិត​ផុត​ពូជ​ប្រភេទ​នេះ​ចំនួន ៣៨.៥០០ ក្បាល​។​

​ព្រុយ​ត្រី​ឆ្លាម​ទាំងនេះ ត្រូវបាន​រកឃើញ​នៅ​កុងតឺន័រ​ចំនួន​២​ដែល​ដឹក​មក​ពី​ប្រទេស​អេក្វាទ័រ​។​

​ម​ន្រី្ត​គយ​ហុងកុង បាន​បញ្ចេញ​ឱ្យដឹង​អំពី​ការ​ចាប់បាន​ព្រុយ​ត្រី​ឆ្លាម​ទាំងនេះ​កាលពី​ថ្ងៃ​ពុធ​ទី​៦​ឧសភា ហើយ​ថា​វា​ជា​ការ​ចាប់បាន​ដ៏​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុនមក​។​

​បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ប៉ុន្តែ​ត្រូវបាន​ដោះលែង​នៅ​ក្រៅ​ឃុំ​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្ថែមទៀត​៕/Ha

ព្រុយ​ត្រី​ឆ្លាម​ចំនួន ២៦ តោន ដែល​ត្រូវបាន​ចាប់​បាន​ដោយ​ក្រុម​មន្ត្រី​គយ​នៅ​ក្រុង​ហុងកុង

ទីតាំងផ្សាយពាណិជ្ជកម្ម