សិង្ហ​បុរី​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន​៧៤១​នាក់ ដោយ​នាំ​ឱ្យ​មាន​ករណី​ឆ្លង​សរុប​២០.៩៣៩​នាក់​

213
ចែករម្លែក

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា ​មាន​ករណី​ឆ្លង​វីរុស​កូវី​ដ​១៩​ថ្មី​ចំនួន​៧៤១ នាក់​នៅ​ប្រទេស​សិង្ហ​បុរី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​ ខែ​ឧសភា ដែល​នាំឱ្យ​ប្រទេស​នេះ​មាន​ករណី​ឆ្លង​សរុប​២០.៩៣៩​នាក់ ​ប៉ុន្តែ គិត​មកដល់​ថ្ងៃ​ពុធ​ទី​៦​ខែ​ឧសភា​ អ្នកជំងឺ​១.៦២៨​នាក់​ក្នុងចំណោម​អ្នក​ឆ្លង​វីរុស​នេះបាន​ជាសះស្បើយ ហើយ​បាន​ចេញពី​មន្ទីរពេទ្យ​។​

​វា​ជា​ថ្ងៃទី ១៤ ហើយ​ដែល​ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ ធ្លាក់​ចុះ​ក្រោម ១.០០០ នាក់​។​

​ប្រជាជន​សិង្ហ​បុរី​៥​នាក់​និង​អ្នករស់នៅ​អចិន្ត្រៃយ៍​ច្រើន​នាក់​ស្ថិតក្នុង​ចំណោម​ពួក​អ្នកជំងឺ​ថ្មី​នេះ តែ​កម្មករ​ចំណាកស្រុក​ដែល​រស់នៅ​ក្នុង​អន្តេវាសិកដ្ឋាន បង្ក​ការឆ្លង​ច្រើនៗ​បន្តបន្ទាប់​។​

​កាលពី​ថ្ងៃ​ពុធ ក្រសួង​សុខាភិបាល​នេះ បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន ៧៨៨ នាក់​និង​មាន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​ចំនួន​២​នាក់ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នកស្លាប់​សរុប​បាន​កើនឡើង​ដល់​ ២០ នាក់​៕/Ha

វា​ជា​ថ្ងៃទី ១៤ ហើយ​ដែល​ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​នៅ​សិង្ហ​បុរី ធ្លាក់​ចុះ​ក្រោម ១.០០០ នាក់​។​កម្មករ​បរទេស​ឆ្លងកូវី​ដ​១៩​ច្រើន​ជាង​គេ​នៅ​សិង្ហ​បុរី​

ទីតាំងផ្សាយពាណិជ្ជកម្ម