មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ផ្ញើ​សារ​ទៅ​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង

227
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​KCNA របស់​កូរ៉េ​ខាងជើង បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ទី​០៨​ឧសភា​ថា​ លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង បាន​ផ្ញើ​សារ​ផ្ទាល់មាត់ទៅ​កាន់​មេដឹកនាំ​ចិន​ លោក ស៊ី ជិន​ពីង ​បន្ទាប់ពី​មាន​ការសង្ស័យ​ជាច្រើន​សប្តាហ៍​អំពី​សុខភាព​របស់​លោក​។​

​ទីភ្នាក់ងារ​សារព័ត៌​នេះ​មិន​បាន​ពន្យល់​អំពី​អត្ថន័យ​នៃ​សារ​នោះ​ទេ ​ហើយ​វា​ក៏​មិន​ច្បាស់​ដែរ​ថា​តើ​លោក គីម ជុង​អ៊ុន និង លោក ស៊ី ជិន​ពីង បាន​និយាយ​គ្នា​ដោយ​ផ្ទាល់​ដែរ​ឬ​អត់​នោះ​។​

​សារ​នេះ​គឺ​ទាក់ទង​ទៅ​នឹង​ការ​ពិត​ដែលថា ប្រទេស​ចិន​កំពុង​ទទួលបាន​ជោគជ័យ​ក្នុង​ការការពារ​ជំងឺ​ឆ្លងកូវី​ដ​១៩​នេះ ដោយលោក គីម ជុង​អ៊ុន បានបង្ហាញ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​លោក ស៊ី ជិន​ពីង​។​នេះ​បើ​យោង​តាម​សារព័ត៌មាន KCNA ។​

​ពាក្យ​ច​ចាម​អារ៉ាម​អំពី​សុខភាព​របស់ គីម ជុង​អ៊ុន បានឮ​ខ្ចរខ្ចាយ​ចាប់តាំងពី​ការ​អវត្តមាន​ដ៏​សង្ស័យ​របស់​លោក​នៅ​ពិធី​អបអរ​ថ្ងៃ​ខួបកំណើត​ទី​១៥​ខែ​មេសា​របស់​ជីតា​រប​ស់លោក​ដែលជា​ស្ថាបនិក​​កូរ៉េខាងជើង ហើយ​វា​ជា​ថ្ងៃ​សំខាន់​បំផុត​របស់​ប្រទេស​នេះ​។​

​លោក គីម ជុង​អ៊ុន បាន​អវត្តមាន​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​នៅ​មុន​ពេល​បង្ហាញខ្លួន​ជា​ថ្មី​នៅ​ថ្ងៃទី ២ ខែ​ឧសភា​ នៅ​ពីធិ​បើក​សម្ពោធ​រោងចក្រ​មួយ​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

លោក គីម ជុង អ៊ុន ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​ផលិត​ជី​មួយ កាលពី​ថ្ងៃទី​២ ខែ​ឧសភា​ឆ្នាំ​២០២០​បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា​លោក​ស្លាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម