​រដ្ឋមន្ត្រី​ក្រសួងផែនកា​រ ចុះសាកសួរ​សុខទុក្ខ នគរបាល​ការពារ​ព្រំដែន​គោក​

1492
ចែករម្លែក
លោក​ទេសរដ្ឋមន្ត្រី​ត្រួតពល

ដោយ​៖ គ្រញូង / បាត់ដំបង​៖ កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨ កន្លងទៅ លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនកា​រ បាន​ដឹកនាំ​ប្រតិភូ​សម្ព័ន្ធ​មន្ត្រី​ភាព ចុះសាកសួរ​សុខទុក្ខ កងកម្លាំង​នគរបាល ចំណុះ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៣១០ និង​៨២៣ នៅក្នុង​ទីបញ្ជាការ​វរៈ​។​

​ប្រតិភូ​សម្ព័ន្ធ​មន្ត្រី​ភាព​នេះ បានទទួល​ស្វាគមន៍​យ៉ាង​កក់​ក្កៅ ដោយ​លោក​វរសេនីយ៍ឯក អៀ វត្ថា ស្នងការរង​ទទួលបន្ទុក ដឹកនាំ​ការងារ​វរៈ​ព្រំដែន​ស្រុក​សំឡូត រួមជាមួយ​កងកម្លាំង​នគរបាល ចំណុះ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៣១០ និង​៨២៣​។​

​ក្នុង​ដំណើរ​ចុះសាកសួរ​សុខទុក្ខ​នេះ លោក​ទេសរដ្ឋមន្ត្រី បាន​សំណេះសំណាល ដោយ​កោតសរសើរ ចំពោះ​វីរភាព​ដ៍​អង់អាច​ក្លាហាន របស់​កងកម្លាំង​នគរបាលជាតិ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព​តាម​ខ្សែបន្ទាត់​ព្រំដែន ដើម្បី​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ ដោយ​មិន​គិតពី ការលំបាក នឿយហត់ ព្រាត់​ឆ្ងាយ​ពី​ក្រុមគ្រួសារ ហាលភ្លៀង​ហាលខ្យល់​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​រំ​ឮ​ក​អំពី​ចំណង​សម្ព័ន្ធមេត្រីភាព រវាង​កងកម្លាំង​នគរបាល​វរៈ​ព្រំដែន​លេខ​៣១០ និង​លេខ​៨២៣ ជាមួយ​ក្រសួងផែនការ ដែល​ស​ម្ព័​ន្ឋ​មេត្រីភាព​នេះ បាន​បង្ក​ឳ​កាស​ឲ្យ​អ្នក​នៅ​សមរភូមិ​មុខ និង​អ្នក​នៅ​សមរភូមិ ក្រោយ​បាន​ស្វែងយល់ អំពី​ជីវភាព​ពិត​របស់​កងកម្លាំង ដែល​ឈរជើង​ការពារ តាម​ខ្សែបន្ទាត់​ព្រំដែន ហើយ​ចាប់តាំងពី​បាន​ផ្តួចផ្តើម​ឲ្យ​មាននូវ​សម្ព័ន្ធមេត្រីភាព​នេះ​រហូតមក​។ កន្លងមក ក៍​ដូចជា​បច្ចុប្បន្ន ឳ្យ​តែ​ជិត​ដល់​រដូវ​បុណ្យចូលឆ្នាំ​ខែ្មរ ប្រពៃណីជាតិ និង​បុណ្យ​ភ្ជុំបិណ្ឌ ក្រសួង​តែងតែ​យកចិត្តទុកដាក់ ដឹកនាំ​ប្រតិភូ​ចុះមក​សាកសួរ​សុខទុក្ខ​កងកម្លាំង​នគរបាលជាតិ ការពារ​តាម​បណ្តោយ​ព្រំដែន​ជានិច្ច​។​

​ក្នុងឱកាស​ចុះសាកសួរ​សុខទុក្ខ នាពេលនេះ លោក​ទេសរដ្ឋមន្ត្រី បាន​នាំយកមក​នូវ​ថវិកា គ្រឿងឧបភោគ បរិភោគ​មួយចំនួន ប្រគល់​ចែកជូន​ដល់​កងកម្លាំង​នគរបាល​ផងដែរ​៕L

 

ពិធី​សំណេះសំណាល​រវាង​សមរភូមិ​មុខ​និង​សមរភូមិ​ក្រោយ​