អាម៉េរិកសង្ឃឹមមានកិច្ចសហប្រតិបត្តិការថ្មីជាមួយរុស្ស៊ីស្តីពីបញ្ហាស៊ីរី

226
ចែករម្លែក

ប្រេសិតអាម៉េរិកម្នាក់បានបង្ហាញសុទិដ្ឋិនិយមកាលពីថ្ងៃព្រហស្បតិ៍ទី៧ឧសភាចំពោះការបន្តកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីដើម្បីស្វែងរកការបញ្ចប់សង្រ្គាមស៊ីវិលដ៏ឃោរឃៅនៅប្រទេសស៊ីរី ដោយវាយតម្លៃថា របបក្រុងមូស្គូកំពុងមានការខកចិត្តជាមួយប្រធានាធិបតីបាសា អាល់អាសាដ។

លោក ជេម ជេហ្វហ្វើរី ជាអ្នកចង្អុលបង្ហាញរបស់សហរដ្ឋអាម៉េរិកអំពីប្រទេសស៊ីរី បាននិយាយថា “ឥឡូវនេះរុស្ស៊ីប្រហែលជាមានឆន្ទៈជាងមុនដើម្បីឱ្យមានភាពបត់បែនលើគណៈកម្មាធិការរដ្ឋធម្មនុញ្ញ ព្រោះយើងបានឃើញសូចនាករមួយចំនួនចង្អុលបង្ហាញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនិងសកម្មភាពមួយចំនួនរបស់រុស្ស៊ី”។

លោកបានប្រាប់អ្នកយកព័ត៌មានថា “ពួកគេអាចនឹងនិយាយជាមួយយើងម្តងទៀតអំពីវិធីដើម្បីដោះស្រាយនូវជ័យជម្នះខាងយោធារយៈពេលខ្លីនេះ។ ពីព្រោះវាច្បាស់ណាស់នៅចំណុចនេះចំពោះរុស្ស៊ី គឺថាពួកគេនឹងមិនទទួលបានជ័យជម្នះខាងយោធាឆាប់ៗនោះទេ”។

រុស្ស៊ីរួមជាមួយអ៊ីរ៉ង់បានគាំទ្រលោកអាសាដ ហើយរបបមូស្គូបានដាក់ពង្រាយកងកម្លាំងនៅស៊ីរីក្នុងឆ្នាំ ២០១៥ ដើម្បីជំរុញយុទ្ធនាការរបស់លោកអាសាដដើម្បីបង្ក្រាបក្រុមឧទ្ទាមក៏ដូចជាក្រុមជ្រុលនិយមមកពីក្រុមរដ្ឋអ៊ីស្លាម។

នៅខែឧសភាឆ្នាំ ២០១៩ លោកជេហ្វហ្វើរីបានចូលរួមជាមួយរដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ផមផេវ សម្រាប់កិច្ចពិភាក្សាជាមួយប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីននៅទីក្រុងរមណីយដ្ឋានសូជីរបស់រុស្ស៊ី កន្លែងដែលមហាអំណាចជាគូប្រជែងទាំងពីរបានរិះរកមធ្យោបាយឆ្ពោះទៅមុខជាមួយគ្នាអំពីបញ្ហាស៊ីរី។

ប៉ុន្តែចាប់តាំងពីពេលនោះមក ការពិនិត្យមើលរដ្ឋធម្មនុញ្ញដែលគាំទ្រដោយអង្គការសហប្រជាជាតិ មានវឌ្ឍនភាពតិចតួចក្នុងការស្វែងរកការបញ្ចប់សង្រ្គាមដោយសន្តិវិធី ដែលបានសម្លាប់មនុស្សជាង ៣៨ ម៉ឺននាក់ចាប់តាំងពីឆ្នាំ ២០១១ ។

កងកម្លាំងស៊ីរីក៏បានដឹកនាំការវាយលុកដ៏សាហាវផងដែរដើម្បីដណ្តើមយកមូលដ្ឋានទ័ពឧទ្ទាមចុងក្រោយក្នុងខេត្តអ៊ីដលីបរហូតដល់មានបទឈប់បាញ់គ្នារវាងរុស្ស៊ីនិងតួកគីដែលគាំទ្រក្រុមបះបោរ។

ក្រៅពីភស្តុតាងបញ្ជាក់ពីការខកចិត្តរបស់រុស្ស៊ី លោកជេហ្វ្រីបាននិយាយថា របបមូស្គូក៏បានមើលឃើញពីស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់នៅក្នុងប្រទេសស៊ីរីផងដែរ។

លោកជេហ្វហ្វើរីបានចង្អុលទៅលើផុសបង្ហោះតាមហ្វេសប៊ុកថ្មីៗនេះរបស់មហាសេដ្ឋីស៊ីរីដ៏មានឥទ្ធិពល ឈ្មោះ រ៉ាមី ម៉ាក្លូហ្វ ដែលជាបងប្អូនជីដូនមួយរបស់លោកអាសាដ ដែលតែងតែកម្ចាត់អ្នកប្រឆាំង។

លោកម៉ាក្លូហ្វបានចោទប្រកាន់កងកម្លាំងសន្តិសុខថាឃុំខ្លួនបុគ្គលិករបស់គាត់និងបានរិះគន់ចំពោះការទាមទារប្រាក់ពីសំណាក់រដ្ឋាភិបាលនាពេលថ្មីៗនេះពីក្រុមហ៊ុន Syriatel របស់គាត់ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទធំជាងគេរបស់ប្រទេស៕ ដោយ៖ កញ្ញាដាលីស

ទាហានអាម៉េរិកឈរក្បែររថពាសដែករបស់រុស្ស៊ីនៅក្បែរភូមិតាននូរីយ៉ានៅខេត្តហាសាកាភាគឦសានស៊ីរីកាលពីថ្ងៃទី២ឧសភា២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម