ការកៀរគ​រមូល​និ​ធិសប្បុរសធម៌​កាកបាទក្រហមកម្ពុជា​ធ្លាក់ចុះ​ជិត​ពាក់កណ្តាល​ល​ដោយសារ​ជំងឺ​កូ​វីត​១៩

184
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ដោយសារ​កូ​វីត​១៩​ផង និង​ពុំ​អាច​ប្រារព្ធ​មី​ទ្ទិញ​ខួប​ប​ទី​១៥៧ ទិវា​អន្តរជាតិ​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា​បាន​ផង ទើប​ធ្វើអោយ​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ គៀងគ​រមូល​និ​ធី​សប្បុរសធម៌​ឆ្នាំ​២០២០ គឺ​ថយចុះ​ជិត​២​ដង​។​

​នេះ​បើ​យោង​លទ្ធផល នៃ​កិច្ចប្រជុំ​ស្តីពី​ការកៀងគរ​រក​មូលនិធិ​ពី​សប្បុរសជន​អាជីវករ​ប្រមាណ​១០០​នាក់ (​មកពី​ក្រុង​សិរីសោភ័ណ​និង​ស្រុក​មួយចំនួន​) ក្នុងឱកាស​អបអរ​ខូ​ប​លើក​ទី​១៥៧ ទិវា​ពិភពលោក​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម​៨​ឧសភា​ឆ្នាំ​២០២០ ក្រោម​អធិបតី លោក អ៊ុ រាត្រី ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ និង​ប្រធានកិត្តិយស ,​អនុប្រធាន​អចិន្ត្រៃយ៍​…..​ធ្វើ​នៅ​សាលាខេត្ត​បន្ទាយមានជ័យ​នា​ថ្ងៃទី​០៧​ខែ​ឧសភ​ឆ្នាំ​០២០​។ ក្នុង​កិច្ចប្រជុំ​នោះ គណៈកម្មាធិការ​រៃអង្គាស​បាន​តួលេខ​ទឹកប្រាក់​មូល​និ​ធី​ចំនួន ២៧​លាន​រៀល​និង​៧.៧៥០​ដុល្លា​សរ​អា ។​

​មន្ត្រី​បាន​រំលឹកថា ចំណែក​ការកៀងគរ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ខួប​ទី​១៥៧ ទិវា​អន្តរជាតិ​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២០ សម្រាប់​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ​២០២០ គណៈកម្មាធិការ​រៃអង្គាស​បាន​តួលេខ​គិត​ជា​ប្រាក់ ៥.៦០០​ដុល្លា​សរ​អា​។ ពោលគឺ​មូលនិធិ​ដែល​រៃអង្គាស កៀងគរ​ទាំង​២​លើក​មកនេះ បាន​តួលេខ​គិត​ជា​ប្រាក់​បានតែ​ប្រមាណ​៧​មឺ​ុ​ន​ដុល្លា​សរ​អា ។​

​ហើយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៩ គឺ​ធ្លាក់ចុះ​ជិត​២​ដង ដែល​កាលណោះ​ស្ថានភាព​អំណោយផល សេដ្ឋកិច្ច ជីវភាព​នៅ​ប្រសើរ​ធម្មតា​ដោយ​អង្គាស​បានគិត​ជា​ប្រាក់ ១៣​ម៉ឺន​ប្លាយ​ដុល្លា​សរ​អា ។​

​ទោះជា​បែបនេះ​ក្តី ក៏​លោក អ៊ុ រាត្រី បាន​កោតសរសើរ​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សប្បុរសជន​ជា​មន្ត្រីរាជការ កងកម្លាំង អាជីវករ និយោជក ម្ចាស់​ក្រុមហ៊ុន​និង​ដៃគូ​អភិវឌ្ឍន៍​ដែល​ទោះបី​ស្ថិតក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះហើយ ក៏​នៅតែ​បាន​បរិច្ចាគ​ធនធាន​ថវិការ​គាំទ្រ​សកម្មភាព​នៃ​ស្ថាប័ន​មនុស្សធម៌​ក្នុងស្រុក​ដ៏​ធំជាងគេ​បង្អស់​មួយ​នេះ​។ ពោលគឺ​តួលេខ​នេះ ក៏​ទុក​ថា​មាន​ចំនួន​ច្រើនជាង​ការរំពឹងទុក​ដែរ ត្បិត​អី​សប្បុរសជន​ធំៗ​ដែល​ធ្លាប់​បរិច្ចាគ​កាលពី​ឆ្នាំមុនៗ​នៅ​មិនទាន់បាន​បាន​ផ្ញើ​មូល​និ​ធី​មក​។​

​ចំណែក​ការជួបជុំ​ជាមួយ​អាជីវករ សប្បុរសជន​នៅ​ក្រុង​ប៉ោយប៉ែត​ដែលជា​ប្រភព​មូល​និ​ធី​ធំជាងគេ ក៏​មិនទាន់​បា​ម​ធ្វើ​។ ម្យ៉ាង ការណែនាំ​របស់​ថ្នាក់កណ្តាល​នៃ​កាកបាទក្រហមកម្ពុជា ក៏​ហាម​ការរៀបចំ​មី​ទ្ទី​ញ​ដូច​រាល​ឆ្នាំ ព្រោះ​ដើម្បី​បង្ការ​ការពារ​ការចម្លង​មេរោគ​កូ​វីត​១៩៕

ទីតាំងផ្សាយពាណិជ្ជកម្ម