ការិយាល័យ​ជំនាញ​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​ជូ​ញ​ដូរ​គ្រឿងញៀន​

166
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ព្រឹក​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់ និង​វត្ថុតាង​មួយចំនួន​ទៅ​តុលាការខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន ក្រោយពេល​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​ខេត្ត សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឃាត់ខ្លួន​បាន កាលពី​រសៀល​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០២០ នៅ​ចុំ​ណុ​ច​ភូមិ​កាប់​គោ​ថ្មី​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង​។​

​លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អ​អិ​ការ​នគរបាល​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ហ៊ាន រតនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​អញ្ចាញ​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង​។ វត្ថុតាង​ដែល​ចាប់​យកបាន​រួមមាន​: ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE) ចំនួន​១៣​ថង់​ទម្ងន់​២០,០៨​ក្រាម ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​ត​ស​មីន យ៉ាម៉ា WY​ចំនួន​១០​គ្រាប់​ទម្ងន់​១,០៤​ក្រាម និង​កូនជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​១​។​

​លោក​វរសេនីយ៍ទោ សុខ និមល នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ក្រោយ​សារភាព​រួចមក លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម