សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​ទទួល​អំណោយ​ពី​សប្បុរសជន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​

188
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ព្រឹក​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០២០ នៅ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​ជា​អនុប្រធាន​កិត្តិយស​សាខា​និង​លោក​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា បានទទួល​អំណោយ​ពី​សប្បុរសជន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នូវ​ទឹកប្រាក់​៣៩,៣៥០,០០០​រៀល និង​ប្រាក់​ដុល្លារ​២០,៥៨០​ដុល្លារ តាមរយៈ​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត សុខ ផល ប្រធានកិត្តិយស​សាខ​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង និង​ជា​រដ្ឋលេខាធិការ​ល្រ​សូង​មហាផ្ទៃ​។​

​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​ជា​អនុប្រធាន​កិត្តិយស​សាខា​និង​ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា និង​សហការី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក​សន្តិ​បណ្ឌិត សុខ ផល និង​លោកស្រី ព្រមទាំង​សប្បុរសជន​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ ដែល​បាន​ចំណាយធនធាន​ផ្ទាល់ខ្លួន ដើម្បី​ចូលរួម​ជួយ​ទ្រទ្រង់​និង​អបអរ​ខួប​លើក​ទី​១៥៧ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​៨​ខែឧសភា​២០២០ ក្រោម​ប្រធានបទ “​ខ្ញុំ​ស្រឡាញ់ សន្តិភាព និង​កាកបាទក្រហមកម្ពុជា​”​។

​ដើម្បី​ចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធប្រឆាំង​មេរោគ​កូ​វីដ​១៩ (COVID-19) នាយ​ឧ​ត្ត​ម​សន្តិ​បណ្ឌិត សុខ ផល បាន​ឧបត្ថម្ភ សម្ភារៈប្រើប្រាស់​រួមមាន​: ម៉ាស​ចំនួន​២,៥០០​ម៉ាស សាប៊ូ​ចំនួន ២,៥២០​ដុំ ទឹក Ethanol ចំនួន ២៤០​ដប​ផង​ដែល​ដល់​សាខា​កាកបាទ​ក​ក្រហម​កម្ពុជា​ខេត្ត ដើម្បី​ប្រើប្រាស​និង​ចែកជូន​ដល់​ប្រជា​ពល​ដែល​ងាយ​រងគ្រោះ​ផ្សេងៗ​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម