រោងសិប្បកម្មផលិតកេះស្នោ របស់ជនជាតិចិនឆេះដោយសារឆ្លងចរន្តអគ្គីសនី

162
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ អគ្គិភយ័ឆេះរោងសិប្បកម្មផលិតកេះស្នោរ មួយកន្លែងស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីល្ងាចទី៧ ខែឧសភាឆ្នាំ២០២០ ដែលបង្កឡើងដោយសារតែឆ្លងចរន្តអគ្គីសនីពេលជាងផ្សារដំបូលអាគារ។

លោកវរសេនីយ៍ទោហួ យ៉ៃអធិការនគរបាលស្រុកព្រៃនប់អោយ ដឹងតាមរបាយការណ៍ថា រោងសិប្បកម្មនេះមានទទឹងប្រវែង ៥៤ម៉ែត្រ និងបណ្តោយប្រវែង ៧០ម៉ែត្រ សាងសងពីដែក ប្រកស័ង្កសី ជញ្ជាំងឥដ្ឋ ជាកម្មសិទ្ធិរបស់រោងចក្រ ស័ង ហ័នប្រតិបត្តិអាជីវកម្មដោយជនជាតិចិន។

មូលហេតុ បណ្តាលមកពីឆ្លងចរន្តភ្លើងពីជាងផ្សារដែកលើដំបូល តែក្នុងហេតុការនេះមិនបណ្តាលឲ្យមានជនរងគ្រោះនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិមួយចំនួន។

ពេលកើតហេតុ កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងសមត្ថកិច្ចពីខេត្តកំពត បានរួមគ្នាបាញ់ទឹកពន្លត់ ដោយប្រើរថយន្តពន្លត់អគ្គីភ័យចំនួន ០៧គ្រឿងក្នុងនោះមកពីខេត្តព្រះសីហនុចំនួន ០៣គ្រឿង ខេត្តកំពត ០៤គ្រឿង ប្រើទឹកអស់ចំនួន ២៨ រថយន្ត ទើបរលត់មិនរាលដាលបន្ត ប៉ុន្តែរោងសិប្បកម្មនេះខូចខាតទាំងស្រុង និងខាតបង់សម្ភារៈរួមមាន៖

  • មាស៉ីនផលិតកេះស្នោរចំនួន ០៣គ្រឿង
  • កេះស្នោរផលិតហើយមួយចំនួនធំ
  • ដុំស្គុតមួយចំនួនធំ
  • ទូរទឹកកកចំនួន ០៣គ្រឿង
  • កំព្យូទ័រចំនួន ០៣គ្រឿង
  • ម៉ាស៉ីនត្រជាក់ ០៦គ្រឿង
  • ខោអាវកម្មករ
  • លិខិតឆ្លងដែនជនជាតិចិន ០២ច្បាប់
  • ប្រាក់មួយចំនួន៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម