​កូ​វីដ​១៩ ធ្វើ​ឲ្យ​ម្រេច​ខេត្តកំពត​នៅសល់​ប្រមាណ ១៣០ តោន​

308
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​លោក ចាន់ រិ​ទ្ធិ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់និង​នេសាទ​បាន​ឲ្យ​ដឹងថា​នៅក្នុង​ដំណាក់កាល​កូ​វីដ​១៩ រាតត្បាត​ពិភពលោក​បានធ្វើ​ឲ្យ​ផលិតផល​ម្រេច​ខេត្តកំពត​នៅសល់​ប្រមាណ​៨០តោន​នៅក្នុង​ឆ្នាំនេះ​ដោយសារតែ​ប្រទេស​ដែលជា​ទីផ្សារ​នាំចេញ​ម្រេច​របស់​កម្ពុជា​បាន​បិទ​ទីផ្សារ​របស់ខ្លួន​។ ប្រទេស​ដែលជា​ទីផ្សារ​ម្រេច​សំ​ខាន់​របស់​កម្ពុជា​មាននៅ​អឺរ៉ុប អាមេរិក និង កូរ៉េខាងត្បូង​ផងដែរ ។

លោក ចាន់ រិ​ទ្ធិ បាន​មានប្រសាសន៍ថា​៖​ជំងឺ​កូ​វីដ​១៩​បាន​រីក​រា​ដាល​ខ្លាំង​នៅលើ​ពិភព លោក​ហើយ​បាន​បង្ក​នូវ​វិ​ប​ត្ត​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​ពិភពលោក​ក៏ដូចជា​កម្ពុជា ។ សម្រាប់​កម្ពុជា​ផលិតផល​ម្រេច​ដែល​ធ្លាប់​នាំចេញ​ក្នុង​១​ឆ្នាំ​ប្រមាណ​ជាង ២០០ តោន​នោះ​ត្រូវបាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ។ជាក់ស្តែង​ប​ច្ច​ប្បន្ន​ម្រេច​កំពត​នៅ សល់​ក្នុង​ឃ្លាំង​ប្រមាណ ៨០ តោន បូក​និង​ម្រេច​ដែល​នៅសល់​ប្រមាណ​ក្នុង​ឆ្នាំ ២០១៨ ប្រមាណ ៥០ តោន​ទៀត​នោះ ធ្វើ​ឲ្យ​ម្រេច​កំពត​នៅសល់​ប្រមាណ ១៣០ តោន ។

​លោក ចាន់ រិ​ទ្ធិ បាន​មានប្រសាសន៍​ឲ្យ​ដឹង​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «​វឌ្ឍនភាព​និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​បាល​ខេត្តកំពត​»​ដែល​រៀបចំ ឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នៅ​ព្រឹក​ថ្ងៃទី ៨ ខែឧសភា នេះ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ។
បើតាម​លោក​ចាន់ រិ​ទ្ធិ បច្ចុប្បន្ន​សមាគម​លើកកម្ពស់​ម្រេច​កំពត​(KPPA)​មាន​សមាជិក​ចំនួន​៤៥៥​នាក់​ដែលមាន​ដូចជា​សិ​ករ​និង​ក្រុមហ៊ុន​ដែលមាន​ចម្ការ​ម្រេច ។ គិត​ត្រឹម​ឆ្នាំ ២០១៩ ចម្ការ​ម្រេច​កំពត​មាន​ផ្ទៃដី​សរុប​ប្រមាណ​ជា ២៩០ ហិកតា ដែល​ផ្ទៃដី​អាច​ប្រមូល​ផល​បាន​មាន​ប្រមាណ ១៣៦ ហិច​តា​ទិន្នផល​ក្នុង​១ហិច​តា២​តោន​កន្លះ​ដែលមាន​ទិន្នផល​សរុប​ជាង ២៨១ តោន​ក្នុង​១ ឆ្នាំ​។​

​តែ​ទោះបីជា​ម្រេច​កំពត​មិនអាច​នាំចេញ​បាន​ដូចពេលមុន​ក៏ដោយ​តែ​តម្លៃ​ម្រេច​កំពត​នៅតែ​រក្សា​តម្លៃ​ដដែល​គឺ​ម្រេចខ្មៅ​តម្លៃ​១​គីឡូក្រាម​១៨ដុល្លារ​,​ម្រេច​ក្រហមមានតម្លៃ ២៥ ដុល្លារ​ចំណែក​ម្រេចស​មានតម្លៃ​ពី ២៨ ទៅ ៣០ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ។

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា​ម្រេច​កំពត​បានទទួល​វិញ្ញាបនបត្រ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​(Geographical Indication) ពី​សហគមន៍​អ៊ឺរ៉ុប​ក្នុង​ឆ្នាំ ២០១៦ ខណៈដែល​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​(Geographical Indication)​គឺជា​ឈ្មោះ​ឬ​សញ្ញា​សម្គាល់​ដែល​ត្រូវបាន​ប្រើ​លើ​ផលិតផល​ដែល​ត្រូវ​នឹង​ទីតាំង​ភូមិ សាស្ត្រ​ជាក់លាក់​ឬ​ប្រភពដើម ៕

ទីតាំងផ្សាយពាណិជ្ជកម្ម