តារាហុងកុង នីកូឡាស សែ ប្រគល់ទ្រព្យសម្បត្តិរបស់គាត់ឱ្យទៅកូនប្រុសពីរនាក់ ជាមួយតារាស្រី សេស៊ីឡា ជឿង

256
ចែករម្លែក

ចាប់តាំងពីតារាសម្តែងហុងកុងលោកនីកូឡាស សែបានលែងលះជាមួយតារាសម្តែងស្រី សេស៊ីឡា ជឿង ក្នុងឆ្នាំ ២០១១ មក គាត់ត្រូវបានញាំញីដោយពាក្យចចាមអារ៉ាមថាគាត់មិនរវីរវល់នឹងកូនប្រុសពីរនាក់ជាមួយនាងជឿងនោះទេ គឺ លូកាស អាយុ ១២ ឆ្នាំ និង គ្វីនតឹស អាយុ ៩ ឆ្នាំ។

គាត់ថែមទាំងត្រូវចេញមុខបដិសេធរបាយការណ៍កាលពីឆ្នាំមុនថា គាត់គ្មានទំនាក់ទំនងល្អជាមួយលូកាស និងបានបញ្ជាក់ថាគាត់មានទំនាក់ទំនងល្អជាមួយកូនប្រុសទាំងពីរ។

ឥឡូវនេះ របាយការណ៍កាលពីថ្ងៃអង្គារ (៥ ឧសភា) ហាក់បង្ហាញថាគាត់យកចិត្តទុកដាក់លើពួកគេទាំងពីរ ខណៈតាមសេចក្តីរាយការណ៍គាត់គ្រោងនឹងប្រគល់ទ្រព្យសម្បត្តិរបស់គាត់ឱ្យទៅកូនប្រុសទាំងពីរ។

យោងតាមទស្សនាវដ្តី Mirror Media របស់តៃវ៉ាន់ លោកសែអាយុ ៣៩ ឆ្នាំមានទ្រព្យសរុបជាង ៤ ពាន់លានដុល្លារតៃវ៉ាន់ (ជិត ១៣៥ លានដុល្លារអាម៉េរិក)។ គាត់បានវិនិយោគប្រាក់របស់គាត់ទៅក្នុងគ្រឹះស្ថានមួយក្រោមឈ្មោះរបស់គាត់ដោយចុះបញ្ជីលូកាសនិងគ្វីនតឹស ជាអ្នកទទួលផល។

លោកសែបានចាប់ផ្តើមធ្វើជំនួញដំបូងនៅដើមឆ្នាំ ២០០៣ នៅពេលគាត់បង្កើតក្រុមហ៊ុនផលិតកម្មមួយដែលមានតម្លៃជាង ២៤ ពាន់លានដុល្លារតៃវ៉ាន់។ ក្រោយមកគាត់បានលក់ក្រុមហ៊ុនឱ្យទៅក្រុមហ៊ុនចុះបញ្ជីមួយ៕ ដោយ៖ កញ្ញាដាលីស

នីកូឡាស សែ មានទ្រព្យសម្បត្តិជាង ១៣៤ លានដុល្លារអាម៉េរិក

ទីតាំងផ្សាយពាណិជ្ជកម្ម