​ជំនួយ​ថវិកា​និង​សម្ភារ​ពី​សប្បុរសជន​ដើម្បី​ជួយ​ទ្រទ្រង់​សកម្មភាព​កាកបាទក្រហម​ខេត្ត​

217
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នៅ​ព្រឹក​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០២០​នេះ​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បានទទួល​អំណោយ​ជា​សម្ភារ​និង​ថវិកា​ពី​សប្បុរសជន​តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​។​

ដើម្បី​ជួយ​ទ្រទ្រង់​សកម្មភាព​កាកបាទក្រហម​ក្នុង​ខេត្ត​ក្នុងឱកាស​អបអរ​សារ​ទរ​ខួប​លើក​ទី​១៥៧​ទិវា​ពិភពលោក​កាកបាទក្រហម​និង​អឌ្ឍចន្ទ​ក្រហម​៨​ឧសភា​ឆ្នាំ​២០២០ ក្រោម​ប្រធានបទ​”​ខ្ញុំ​ស្រឡាញ់​សន្តិភាព និង​កាកបាទក្រហមកម្ពុជា​”​។​

​លោក​ប្រាក់​សុវណ្ណ​បាន​ថ្លែងថា​ក្នុងនាម​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោកស្រី​ជា​ប្រធាន​មន្ទីរ​អង្គភាព​និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​ក៏ដូចជា​សប្បុរស​នានា​ដែល​តែងតែបាន​នាំ​អំណោយ​តាមរយ​:​គៀងគរ​ថវិកា​និង​សម្ភារ​:​ដោយ​ស្ម័គ្រចិត្ត​ពី​សប្បុរសជន​យកមក​បម្រើ​ប្រើប្រាស់​ជា​ប្រយោជន៍​មនុស្សធម៌​និង​ចែកជូន​ជនរងគ្រោះ​ទូទៅ​កើតឡើង​ដោយសារ​គ្រោះធម្មជាតិ ជនក្រីក្រ​ចាស់ជរា ស្ត្រី​មេម៉ាយ ក្មេង​កំព្រា​។​

​លោក ប្រាក់ សុវណ្ណ បញ្ជាក់ទៀតថា កាកបាទក្រហមកម្ពុជា​ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ជា​ប្រធាន​។​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តែងតែ​ចង្អុលបង្ហាញ​ជាប្រចាំ​ដល់​សាខា​អនុសាខា​ត្រូវ​ចុះ​ពិនិត្យមើល​ព្រមទាំង​ជួយ​ជា​សម្ភារ​ថវិកា​និង​លើកទឹកចិត្ត​ដល់​អ្នក​ដែល​ជួប​វិបត្តិ​ទាំងអស់​។​សាខា​អនុសាខា​និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​មិនត្រូវ​ធ្វេសប្រហែស​ក្នុងនាម​ជា​អាណាព្យាបាល​ប្រជាពលរដ្ឋ​ហើយក៏​មិនឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​ស្បៀងអាហារ​នោះឡើយ​។​

​លោក ប្រាក់ សុវណ្ណ ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ក្រុមហ៊ុន សហគ្រាស និង​សប្បុរសជន​នានា​ក្នុង​ខេត្ត សូម​ចូលរួម​បរិច្ចាគ​ថវិកា​សម្ភារ​ដោយ​ស្ម​គ្រ័​ចិត្ត​ចូលរួមចំណែក​ជាមួយ​កាកបាទក្រហម​ដើម្បី​បំរើ​សកម្មភាព​មនុស្ស​ធ​ម៍​ជួយ​ជនរងគ្រោះ​ផ្សេងៗ​។​

​សូមបញ្ជាក់ថា​ថវិកា​ដែល​ទទួលបាន​ក្នុងឱកាស​នេះ​រួមមាន​៖​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ថវិកា​២០​លាន​រៀល​អង្ករ​១​តោន​ទឹកក្រូច​២០​កេស​ទឹក​សុទ្ធ​៥​កេស​,​ថវិកា​មន្ត្រីរាជការ​ក្នុង​មន្ទីរ​ចំនួន​៩០​ម៉ឺន​រៀល​។​លោក សំ សារឿន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ថវិកា ៥​លាន​រៀល​, លោក ម៉ប់ ធិ​រឹត ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ថវិកា​៤​លាន​រៀល​,​។​

​លោក​គួ​ង​ឡូ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ថវិកា​៣​លាន​រៀល​,​លោក​គោ​ស៊ុ​ប៊ុន​សឿត​អភិបាលរង​ខេត្ត​ថវិកា​១​លាន​រៀល​,​លោក​អ៊ុង​វុ​ឌ្ឍី​អភិបាលរង​ខេត្ត​ថវិកា​១​លាន​រៀល​,​លោក​សុកសាន្ត​តា​រ៉ា​អភិបាលស្រុក​ឆែប​ថវិកា​១​លាន​៥​សែន​រៀល​,​លោក​សុខ​មុនី​រិ​ទ្ធ​អភិបាលរង​ស្រុក​ឆែប​ថវិកា​៥០​ម៉ឺន​រៀល​ព្រមទាំង​មន្ទីរ​អង្គភាព​ជាច្រើន​ទៀត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម