បេប៊ីឃែរ សម្ពោធសាខាថ្មី ដើម្បី បំពេញតម្រូវការអតិថិជន

333
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ដើម្បីបំពេញបន្ថែមតម្រូវការរបស់មាតាគ្រប់រូបដែលត្រូវ ការ ចាំបាច់នូវសម្ភារៈរបស់ទារក និងកុមារ ហាងសម្ភារៈផ្គត់ផ្គង់សម្ភារៈទារក កុមារ និងគ្រួសារ បេប៊ីឃែរ បានសម្ពោធសាខាទី៨របស់ខ្លួនកាលពីព្រឹកថ្ងៃសុក្រ ទី៨ ឧសភា ២០២០ នៅតាមបណ្តោយផ្លូវ២០០៤ ។

អ្នកនាង សៀប ច័ន្ទរស្មី ម្ចាស់ហាង បេប៊ីឃែរសាខាទី៨ បានអោយដឹងថា ការបើក ដំណើរសាខាថ្មីនៅតាមបណ្តោយផ្លូវ២០០៤ នេះ គឺបំពេញតាមតម្រូវការរបស់អតិថិជន ជាពិសេសអ្នកម្តាយសម័យថ្មី ដែលត្រូវការសម្ភារៈទារក កុមារ និងអីវ៉ាន់ គ្រួសារជា ច្រើន មុខ ទៀត អាចមករកនៅ បេប៊ីឃែរដែលមានសម្ភារៈជារាប់ម៉ឺនមុខ និងផលិត ផល មានគុណភាពនិងជឿជាក់បាន។

អ្នកនាងបានបន្ថែមថា បេប៊ីឃែ ទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន ការគាំទ្រ នេះបានធ្វើអោយបេប៊ីឃែរ បោះជំហ៊ានដល់សព្វថ្ងៃ អ្នកនាងថា ការសម្ពោធហាង នៅក្នុងថ្ងៃនេះគឺមានការតាំងចិត្តទោះស្ថិតក្នុងដំណាក់កាលមានជំងឺឆ្លងកូវីដ-១៩ ព្រោះ មុនមានជំងឺនេះ គឺមានអតិថិជនច្រើន ហើយបានស្ងាត់អតិថិជនបនិ្តចពេលកំពុងមាន ផ្ទុះជំងឺកូវីដ-១៩ ប៉ុន្តែប៉ុន្មានថ្ងៃនេះ សន្ទុះភ្ញៀវហាក់មានការកើនឡើងវិញហើយ។

ស្ថាបនិកបេប៊ីឃែរ លោកស្រី សៀប ចាន់ធី បានថ្លែងថា ដោយសារតែប្រទេសកាន់តែ មានការអភិវឌ្ឍន៍ មានសុខសុវត្ថិភាពពេញបរិបូរ ទើបធ្វើអោយប្រទេសកាន់ តែមាន ភាពជឿនលឿន ហើយការគាំទ្រពីសំណាក់អតិថិជនរបស់បេប៊ីឃែរ កាន់តែមានការ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ លោកស្រីក៏បានសម្លឹងឃើញទីតាំងថ្មីនេះដែលជាទីតាំង ដ៏ល្អមួយដើម្បីបើកដំណើរការសាខាថ្មី។

លោកស្រីបានបន្តថា នៅថ្ងៃអានាគត បេប៊ីឃែរ នឹងមានសាខាថ្មីៗជាច្រើនទៀត ដើម្បី បំពេញតាមតម្រូវការរបស់អតិថិជន ហើយលោកស្រីបានថ្លែងអំណរគុណ ចំពោះ អតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងមកទទួលសេវាកម្មពីហាងបេប៊ីឃែរគ្រប់ សាខាទាំងអស់ បេប៊ីឃែរ សន្យាថា នឹងបន្តនាំយកនូវផលិតផលថ្មីៗបន្ថែម ទៀត ដើម្បីបំពេញតម្រូវការរបស់អតិថិជន៕

ទីតាំងផ្សាយពាណិជ្ជកម្ម