​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​គាំទ្រ​បច្ចេកទេស​ផលិត​បន្លែ​ដល់​កសិករ​បង្គោល​

224
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០២០​មន្ត្រី​ការិយាល័យ​ផ្សព្វផ្សាយ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បាន​ជួយ​គាំទ្រ​បច្ចេកទេស​ផលិត​បន្លែ​ដល់​កសិករ​បង្គោល​ដែល​គាំទ្រ​ដោយ​គម្រោង​ឈេ​ន​(CHAIN)​នៅ​ភូមិ​កំពង់ចម្លង​សង្កាត់​ប៉ាល​ហាល​ក្រុង​ព្រះវិហារ​។​

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​៖​នៅ​ស្រុក​ជាំ​ក្សាន្ត​កាលពី​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០២០​ក្រុមការងារ​ទីផ្សារ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បាន​ចូលរួម​ប្រជុំ​ប្រចាំ​ខែមេសា​។​ជាមួយ​មន្ត្រី​ការិយាល័យ​កសិកម្ម​ធន​ធាន​ធម្មជាតិ​និង​បរិស្ថាន​ស្រុក​ជាំ​ក្សាន្ត​លើ​របៀប​វីរៈ​,​ការប្រមូល​និង​បញ្ចូល​ទិន្នន័យ​កសិករ​ទទួលផល​នៃ​កម្មវិធី​អា​ស្បាយ​។​

​ការតាមដាន​លើ​សកម្មភាព​ផលិតកម្ម​កិច្ចសន្យា​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​រប​ស់ប​ណ្តុំ​អាជីវកម្ម​មាន់​ស្រែ​និង​បន្លែ​,​ការ​ជម្រុញ​លើ​ការកត់ត្រា​ចំណូល​-​ចំណាយ​របស់​សមាជិក​បណ្តុំ​អាជីវកម្ម​មាន់​ស្រែ​និង​បន្លែ​,​ជម្រុញ​ការដឹកនាំ​ប្រជុំ​ប្រចាំខែ​របស់​បណ្តុំ​អាជីវកម្ម​។​ប្រជុំពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​បណ្តុំ​អាជីវកម្ម​មាន់​ស្រែ​និង​បន្លែ​នៅផ្ទះ​កសិករ​សាទ​សាវឿន​ភូមិ​ស្រអែម​ត្បូង​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​។​

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​បាន​បន្តថា​ចុះ​ប្រឹក្សា​យោបល់​បច្ចេកទេស​និង​ទីផ្សារ​ដល់​កសិករ​សមា​ជិ​កប​ណ្តុំ​អាជីវកម្ម​មាន់​ស្រែ​ដែល​ស្ថិតនៅក្នុង​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​។​បញ្ហា​ជួប​ប្រឈម​របស់​កសិករ​-​មាន់​រង​សំពាធ​អាកាសធាតុ​ក្តៅ​ខ្លាំង​បណ្តាលឱ្យមាន់​មាន​សុខភាព​មិនសូវ​ល្អ ធំធាត់​យឺត​(​មិនសូវ​ស៊ី​ចំណី​) ស៊ុតមាន់​មិន​ញ៉ាស់​។​

​កង្វះខាត​ទឹក​មាននៅ​គ្រប់​តំបន់​ក្នុងស្រុក​។​ដំណាំ​បន្លែ​រង​បញ្ហា​ក្រិន​ស្លោក​ស្លឹក​(​បណ្តាលមកពី​អាកាសធាតុ​ក្តៅ​ខ្លាំង​)​។​សត្វ​ចៃ​បំផ្លាញ​ឱកាស​ទីផ្សារ​តម្លៃ​បន្លែ​និង​មាន់​ស្រែ​ល្អ​(​លក់បាន​ថ្លៃ​)​ព្រោះ​តម្រូវការ​ទីផ្សារ​មាន​ច្រើន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម