​កោតសរសើរ​ក្រុមគ្រូពេទ្យ​ខេត្តកោះកុង​ដែល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ជាសះស្បើយ​

259
ចែករម្លែក

អត្ថ​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​សម្តែង​ការកោតសរសើរ​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​បុគ្គលិក​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​ដែល​បានរួម​គ្នា​ខិតខំ​លើកកម្ពស់​សុខាភិបាល​និង​តាមដាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​២​រូប​។

ការលើកទឹកចិត្ត​រប​ស់​មន្ត្រីជាន់ខ្ពស់​ក្រសួង​មុខងារសាធារណៈ​នៅពេលនេះ​ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​និង​សំណេះសំណាល​ដល់​ថ្នាក់ដឹកនាំ​មន្ត្រី​បុគ្គលិក​សុខាភិបាល​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​។​

​លោក​ព្រុំ​សុខា​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណ​បាន​ឯកភាព​ទទួលស្គាល់​ពី​ភាព​សាក​សម​របស់​មន្ទីរពេទ្យ​ពិតជា​អង្គភាព​គំរូ​ដែល​សម្រេច​លទ្ធផល​ការងារ​យ៉ាង​ល្អប្រសើរ​ក្នុងការ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ជ័យលាភី​លេខ​១​កម្រិត​២​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ​។​ស្នាដៃ​នេះ​ពិតជា​បានរួម​ចំណែក​ពង្រឹង​សុខភាព​សាធារណៈ​បង្ការ​ទប់ស្កាត់​និង​ព្យាបាល​បាន​ទាន់ពេលវេលា​មិនឱ្យ​មេរោគ​កូ​រ៉ូ​ណា​ថ្មី​នៃ​ជំងឺ​កូ​វីដ​១៩​ឆ្លង​ចូល​សហគមន៍​ក្នុង​ខេត្តកោះកុង​។

​បើតាម​លោក​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណ​ក៏បាន​ក្តាប់​ទិន្នន័យ​ព័ត៌មាន​ថា​ខេត្តកោះកុង​មាន​អ្នក​សង្ស័យ​ផ្ទុកមេរោគ​ចំនួន​៦៥​នាក់​និង​អ្នក​ដែលមាន​ជំងឺ​កូ​វីដ​១៩​ចំនួន​២​នាក់​។​ត្រូវបាន​ថែទាំ​ពិនិត្យ​និង​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​បានជា​សះស្បើយ​ទាំងអស់គ្នា​ដោយ​អនុញ្ញាត​ចេញពី​មន្ទីរ​វិលត្រឡប់​ទៅផ្ទះ​វិញ​ផងដែរ​។


​ទោះបីជា​ប្រទេស​កម្ពុជា​ទទួលបាន​លទ្ធ​ផល​ល្អ​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​ក្តី​លោក​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណ​ជំរុញ​ដល់​អាជ្ញាធរ​ទាំងអស់​មិនត្រូវ​បន្ធូរដៃ​ក្នុងការ​អប់រំ​វេជ្ជសាស្ត្រ​លើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន​ជាប្រចាំ​។​ប្រមូលផ្តុំ​ឱ្យបាន​នូវ​កម្លាំង​សាមគ្គី​របស់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ចូលរួម​បន្ត​ប្រយុទ្ធ​ឱ្យ​ឈ្នះ​ជំងឺ​កូ​វីដ​១៩​។​

ទន្ទឹមនឹង​តស៊ូ​ពុះពារ​រាល់​ការលំបាក​ជា​បណ្តោះអាសន្ន​ដែល​បណ្តាលមកពី​ផលប៉ះពាល់​នៃ​កូ​វីដ​១៩​ដើម្បី​អនាគត​ល្អប្រសើរ​របស់​សង្គមជាតិ​និង​ប្រជាជន​យើង​។​ខណៈ​វា​បន្ត​គំរាមកំហែង​អាយុជីវិត​ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក​នៅឡើយ​។​

​ឆ្លើយតប​នឹង​ការ​ក្រើនរំលឹក​របស់​ក្រសួង​មុខងារសាធារណ លោកស្រី មិថុនា​ភូ​ថង​អភិបាលខេត្ត​កោះកុង និង​លោក​វេជ្ជបណ្ឌិត​ហៃ​ឡៃ​សុន​ប្រធាន​មន្ទីរពេទ្យ​ខេត្តកោះកុង​បានចាត់ទុក​ថា​ជា​មោទនភាព​របស់​រដ្ឋបាលខេត្ត ព្រមទាំង​មន្ត្រី​សុខាភិបាល និង​បុគ្គលិក ដែល​ប្តេជ្ញាចិត្ត​ខ្ពស់​លើ​ការផ្តល់សេវា​សុខាភិបាល ប្រកបដោយ​ប្រសិទ្ធិភាព និង​គុណភាព មាន​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ នាពេល​បច្ចុប្បន្ន​។

​សម្រាប់​លោក​វេជ្ជបណ្ឌិត​ហៃ​ឡៃ​សុន​កន្លងទៅ​មន្ទីរពេទ្យបង្អែក​របស់​លោក​បាន​ពិនិត្យ​និង​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ចំនួន​២​បានជា​សះស្បើយ​ដោយ​អនុញ្ញាតឱ្យ​ពួកគាត់​វិលត្រឡប់​ស្រុកកំណើត​នៅឯ​ខេត្តកំពត​។ ជា​ផែនការ​លើកកម្ពស់​យល់​ដឹង​ថែរក្សា​សុខភាព​ជៀស​ពី​ជំងឺ​កូ​វីដ​១៩​មន្ទីរពេទ្យ​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​លើ​កិច្ច​ផ្សព្វផ្សាយ​អប់រំ​អនាម័យ​សុខភាព​ជាប្រចាំ​។​កំណត់​ទិសដៅ​ចក្ខុវិស័យ​ពង្រឹង​ធន​ធន​មនុស្ស គ្រឿង​បច្ចេកទេស​វេជ្ជសាស្ត្រ និង​បន្ត​គៀងគរ​ជំនួយ​សប្បុរសធម៌​ផ្សេងៗ​ថែម​។​

​មន្ទីរពេទ្យ​ខេត្តកោះកុង​មាន​មន្ត្រី​សុខាភិបាល​បុគ្គលិក​សរុប​ជិត​១០០​នាក់​សំណុំ​សកម្មភាព​បង្គ្រប់​កម្រិត​២​បែង​ចែកជា​១៩​សេវា​ត្រៀម​ផ្តល់​សេវា​ពិនិត្យ​និង​ព្យាបាល​អ្នកជំងឺ​អគារ​ទទួល​អ្នកជំងឺ​២០​ខ្នង​និង​គ្រែ​ចំនួន​៦៦​គ្រែ​។

​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​ធ្លាប់​ជាប់​ជ័យលាភី​ទូទាំងប្រទេស​ផ្នែក​សុខាភិបាល​គំរូ​ល្អ​លេខ​១CPA2​កម្រិត​២​កាលពី​ឆ្នាំ​២០១៩​។​ដោយសារ​ថា​មន្ទីរពេទ្យ​ចក្ខុវិស័យ​ទស្សនៈវិស័យ​និង​បេសកម្ម​ផែនការ​ច្បាស់លាស់​សម្រាប់​អង្គភាព​ត្រៀមខ្លួន​ជា​ស្ថាប័ន​ផ្តល់​សេវាសាធារណៈ​គំរូ​ផ្នែក​សុខាភិបាល​ប្រកបទៅដោយ​ទំនួល​ខុសត្រូវ ប្រសិទ្ធភាព គុណភាព​ខ្ពស់ និង​គណនេយ្យភាព​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម