នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ចូលរួម​កាត់​ឫស​សីមា​ព្រះវិហារ​វត្ត​គិរី​គង្គា មានតម្លៃ​ជិត​៣៥​ម៉ឺន​ដុល្លារ​អាមេរិក​

1312
ចែករម្លែក

​ដោយ​៖ គូលែន / សៀមរាប​៖ ព្រះវិហារ​ស្ថិតនៅ​វត្ត​គិរី​គង្គា​ហៅ​វត្ត​ដំណាក់​ស្តេច ដែល​ទើប​កសាង​រួច​ដែល​ចំណាយ​អស់​ថវិកា​ចំនួន​ជិត ៣៥​ម៉ឺន​ដុល្លារ​អាមេរិក ត្រូវបានធ្វើ​ពិធីបុណ្យ​ឆ្លង និង​បញ្ចុះ​ខណ្ឌសីមា​ដាក់​ឲ្យ​ប្រើប្រាស់ ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ​ក្រសួងមហាផ្ទៃ និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​និង​ទី​៥​។​

​ព្រះវិហារ​ថ្មី​នេះ​ស្ថិតនៅក្នុង​វត្ត​គិរី​គង្គា​ហៅ​វត្ត​ដំណាក់​ស្តេច មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​គោក​ដូង​ចាស់ ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ។​ព្រះវិហារ​ថ្មី​នេះ​ត្រូវបាន​ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះនាម ឈា​ត សឹង​ហ៊​ន មាន​សង្ឃដីកា​រថា បាន​កសាង​នៅលើ​ទីតាំង​ចាស់ ដោយមាន​ទំហំ​ទទឹង​១២​ម៉ែត្រ និង​បណ្តោយ​១៣,៥០​ម៉ែត្រ និង​កម្ពស់​១៥​ម៉ែត្រ​។​ព្រះវិហារ​ថ្មី​នេះ​កសាង​អស់​ទឹកប្រាក់​ចំនួន ១៣៩៥,៥០០,០០០​រៀល ស្មើនឹង​ប្រមាណ​៣៤៨,៩៥០​ដុល្លា​អាមេរិក​។​

ជាមួយ​នឹ​ន​ពិ​ធិ​កាត់​ឫស​សីមា​ព្រះវិហារ​ថ្មី​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​មានប្រសាសន៍ថា សមិទ្ធផល​ថ្មី​នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយ​ដែល​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង ជាមួយ​រាចរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​។​

​នាយ​ត្ត​ម​សេនីយ៍ ខេង​សុមេធ បាន​មានប្រសាសន៍​ដោយ​ថ្លែង​ការកោតសរសើរ​នៅ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ចៅអធិការ​វត្ត អាចារ្យ គណកម្មការ ប្រជាពលរដ្ឋ ពុទ្ធ​បរិ​ស័​ទ្ធ ក៏ដូចជា​សប្បុរសជន​ជិត​ឆ្ងាយ ដែល​បាន​សហការគ្នា យ៉ាង​ជិតស្និទ្ធ​ហើយ​បាន​កសាង​សមិទ្ធផល​ថ្មី​នេះ​អោយ​សម្រេច​រួចរាល់​ជា​ស្ថាពរ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​មានប្រសាសន៍​ទៀតថា ប្រទេស​កម្ពុជា​បើ​មិនមាន​សុខសន្តិភាព​ពេញបរិបូរណ៍ ក៏​មិនអាច​ធ្វើអោយ​ព្រះសង្ឃ ពុទ្ធ​បរិ​ស័​ទ្ធ និង​សប្បុរសជន មាន​ឪ​កាស​សហការគ្នា​កសាង​សមិទ្ធផល​កសាង​លេចចេញ​នៅ​រូបរាង​បានឡើយ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ នា​ឪ​កាស​នោះ​ក៏បាន​នាំមក​នៅ ថវិកា ក្រណាត់ស សៀវភៅ ប៊ិច ទៅ​ចែកជូន​អ្នកចូលរួម​ផងដែរ ក្នុងនោះ​យាយជី តាជី​ចំនួន​៥០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ក្រណាត់ស​មួយ​ដុំ និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​, ប្រគេន​ព្រះសង្ឃ​សម្រាប់​វត្ត​ថវិកា​ចំនួន​១០​លាន​រៀល​, លោកគ្រូ អ្នកគ្រូ​ចំនួន​១២៨​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទ ទួលបាន​សៀវភៅ​ក្រម​ង៉ុ​យ​មួយ​ក្បាល បណ្ឌិត​អ៊ូ​ចុង​មួយ​ក្បាល និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​, គ្រូពេទ្យ​ចំនួន​៨​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​, កាយ​រិ​ទ្ធ​ចំនួន​៦៣​នាក់ និង​យុវជន​កាកបាទក្រហម​ចំនួន​៤១​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​សៀវភៅ​២​ក្បាល ប៊ិច​២​ដើម និង​ថវិកា​ចំនួន​១​ម៉ឺន​រៀល​,​នគរបាល​ស្រុក​ថវិកា​ចំនួន​១​លាន​រៀល​, កងរាជអាវុធហត្ថ​ស្រុក​ថវិកា​ចំនួន​១​លាន​រៀល​, តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​ថវិកា​ចំនួន​១​លាន​រៀល​, សាលាឃុំ​គោក​ដូង​ថវិកា​ចំនួន​១​លាន​រៀល​,​ប្រជា​ការពារ​ថវិកា​ចំនួន​១​លាន​រៀល​។ ក្នុង​ឪ​កាស​នោះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ក៏បាន​ប្រកាស​ផ្តល់ជូន​នៅ​សាលា​ពុទ្ធិកសិក្សា​១​ខ្នង​២​ជាន់ ស្មើនឹង​៦​បន្ទប់​ផងដែរ​៕L

ទីតាំងផ្សាយពាណិជ្ជកម្ម