អភិបាលខេត្ត​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​និង​ការស្ម័គ្រចិត្ត​របស់​ពល​រដ្ឋ​រុះរើ​របង​តាម​ដងផ្លូវ​

173
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​: កាលពី​ថ្ងៃទី​៧ ខែ ឧសភា​ឆ្នាំ​២០២០​លោក​ទៀ​សីហា​អភិបាលខេត្ត​សៀមរាប បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​និង​សកម្មភាព​ស្ម័គ្រចិត្ត​រុះរើ​របង​របស់​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​ក្នុងភូមិ​ចំនួន​៣​គឺ​ភូមិ​កន្ត្រក​,​គោក​ក្រសាំង​និង​ភូមិ​ភ្ញា​ជ័យ​នៅក្នុង​សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​ខេត្តសៀមរាប​។​

លោក​នួន​ពុទ្ធា​រ៉ា​អភិបាលក្រុង​សៀមរាប​បាន​និយាយថា​ផ្លូវ​មួយ​ខ្សែ​ប្រវែង​២.៣៤៥​ម៉ែត្រ​ដែល​ឆ្លងកាត់​ភូមិ​ចំនួន​៣​គឺ​ភូមិ​កន្ត្រក​,​ភូមិ​គោក​ក្រសាំង​និង​ភូមិ​ភ្ញា​ជ័យ​នៅក្នុង​សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​។​ក្នុង​ការចុះ​ពិនិត្យមើល​ការសាងសង់​ផ្លូវ​និង​សកម្មភាព​ក្នុងការ​រុះរើ​ខ្លោងទ្វារ​របង​ស​ង្ក័​សី​ដោយ​ស្ម័​ត្រ​ចិត្ត​របស់​ម្ចាស់​ដី​គម្រោង​អភិវឌ្ឍន៍ នៅ​ភូមិ​កន្ត្រក សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ។

​លោក​បានឱ្យដឹងថា​ផ្លូវ​មួយ​ខ្សែ​នេះ​ជា​គម្រោង​របស់​សាលាក្រុង​ដែល​បាន​កំពុងដំណើរការ​អនុវត្ត​ក្នុងការ​សាងសង់​ផ្លូវ ដែល​ឆ្លងកាត់​ភូមិ​កន្ត្រក គោក​ក្រសាំង និង ភូមិ​ភ្ញា​ជ័យ ត​ភ្ជាប់​នឹង​ផ្លូវ​វាង​ក្រុង ក្នុងភូមិ​គ្រួស ត្រង់ចំណុច​ជាប់​ផ្លូវ​ចូល​សាលាសង្កាត់​ស្វាយដង្គំ ដែលមាន​ប្រវែង​២​ពាន់​៣៤៥​ម៉ែត្រ ។

​លោក​បានបញ្ជាក់​ផងដែរ​ថា ក្នុង​ប្រវែង​ផ្លូវ​២.៣៤៥​ម៉ែត្រ​នេះ ក៏មាន​ការបរិចាករ​បស់​សប្បុរស ជន (​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​) មាន​ប្រវែង ១.៣៧០​ម៉ែត្រ ដោយបាន​ធ្វើការ​ចាក់​ក្រាក​កៅស៊ូ DBST ប្រវែង ៨៣០​ម៉ែត្រ​ទទឹង​៧​ម៉ែត្រ​និង​ក្រាល​គ្រួស​ក្រហម​៥៤០​ម៉ែត្រ​ទ​ទឹ​១០​ម៉ែត្រ​និង​ដោយមាន​ការពង្រីក​ផ្លូវ​ទៅតាម​ទំហំ បានកំណត់​របស់​គណៈ​កម្ម​រដ្ឋបាល​ក្រុង ។​

​លោក​សូត្រ​សុ​មុន្នី​ម្ចាស់​ដី​គម្រោង​អភិវឌ្ឍន៍​គាត់​បាន​យល់ព្រម​ដោយ​ស្ម័គ្រចិត្ត​រុះរើ​របង​ស័ង្កសី​បណ្ដា​យ​ប្រវែង ៦១២​ម៉ែត្រ កម្ពស់ ២​ម៉ែត្រ​មុនគេ បន្ទាប់ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ជូនដំណឹង ។ នៅថ្ងៃនេះ លោក​ក៏បាន​ធ្វើការ​រុះរើ ក្លោងទ្វារ ដើម្បី​ផ្លូវ​ឲ្យ​ក្រុមការងារ​ធ្វើការ​ស្ថាបនា​ផ្លូវ​នេះ​ឡើង​ផងដែរ ។
សូមបញ្ជាក់​ផងដែរ​ថា​ផ្លូវ​ប្រវែង​១​ពាន់​៣៧០​ម៉ែត្រ​នេះ​គឺ​ត្រូវបាន​លោក​សូត្រ​សុ​មុន្នី​ទិញ​ពី​ប្រជាពលរដ្ឋ​ដើម្បី​បើក​ធ្វើ​ផ្លូវ​ចូលទៅក្នុង​តំបន់​គម្រោង​អភិវឌ្ឍន៍​របស់ខ្លួន​ហើយ​ពេលនេះ​ដើម្បី​បំពេញតម្រូវការ​ចាំបាច់​របស់​រដ្ឋ​លោក​បាន​បរិចាក​ដី​ផ្លូវ​នេះ​ដាក់​ជា​សម្បត្តិ​សាធារណៈ​ផងដែរ​។​

​លោក​ទៀ​សីហា​ក៏បាន​សម្តែង​នូវ​អំណរគុណ​ចំពោះ​លោក​សូត្រ​សុ​មុន្នី​ដែល​បាន​ចូលរួម​នៅក្នុង​សកម្មភាព​អភិវឌ្ឍន៍​របស់​សាលាក្រុង​សៀមរាប​ហើយក៏​ជា​សកម្មភាព​គំរូ​មួយ​ដែល​រដ្ឋបាល​ក្រុង​និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​សូម​សំដែង​ការកោតសរសើរ​នូវ​ការ​វិការ​ដ៏​សប្បុរស​នេះ​ក្នុង​ការចូលរួម​អភិវឌ្ឍន៍​ជាមួយ​រាជរដ្ឋាភិបាល​សំខាន់​ក្នុង​កិច្ចអភិវឌ្ឍន៍​ទីក្រុង​ប្រវត្តិសាស្ត្រ​មួយ​នេះ​ឱ្យ​កាន់​តែមាន​ភាពស្រស់​ស្រ​កាល​ទៀតផង​៕S/

​រូបភាព​:​អភិបាលខេត្ត​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​និង​សកម្មភាព​ស្ម័គ្រចិត្ត​រុះរើ​របង​របស់​ប្រជាជន​តាម​ដងផ្លូវ​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម