ប្រាំបី​ថ្ងៃៈ ប៉ូលិស​ចាប់​ផាកពិន័យ​យានយន្ត​ល្មើសច្បាប់​ជាង ១,៥​ម៉ឺន​គ្រឿង​

219
ចែករម្លែក
ប្រាំបី​ថ្ងៃៈ ប៉ូលិស​ចាប់​ផាកពិន័យ​យានយន្ត​ល្មើសច្បាប់​ជាង ១,៥​ម៉ឺន​គ្រឿង​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លទ្ធផល​នៃ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំងប្រទេស រយៈពេល ៨​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​រកឃើញ​យានយន្ត​ល្មើសច្បាប់​សរុប ១៥.២៨១​គ្រឿង​។ ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១១.៦៦៦​គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​មាន​ចំនួន ៣.០១៧​គ្រឿង​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ


​ ​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បន្តថា ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី​៨ ខែឧសភា សមត្ថកិច្ច​បាន​រកឃើញ​យានយន្ត​ល្មើសច្បាប់​សរុប​ចំនួន ១.៣១៣​គ្រឿង​។ ក្នុងនោះ​ម៉ូតូ​ចំនួន ៨៥១​គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ ៤៦២​គ្រឿង​។ បទល្មើស​កត់សម្គាល់​ស​ម្រា​ប់​ម៉ូតូ​ភាគច្រើន គឺ​មិន​ពាក់មួក​សុវត្ថិភាព ល្មើស​ភ្លើង​សញ្ញា និង​អត់​ស្លាក​លេខ​។ ដោយឡែក​សម្រាប់​រថយន្ត​ភាគច្រើន​ល្មើស​ល្បឿន អត់​ពាក់​ខ្សែក្រវ៉ាត់ និង​បើកបរ​និយាយ​ទូរស័ព្ទ​៕​សរន​

ប្រាំបី​ថ្ងៃៈ ប៉ូលិស​ចាប់​ផាកពិន័យ​យានយន្ត​ល្មើសច្បាប់​ជាង ១,៥​ម៉ឺន​គ្រឿង​
ប្រាំបី​ថ្ងៃៈ ប៉ូលិស​ចាប់​ផាកពិន័យ​យានយន្ត​ល្មើសច្បាប់​ជាង ១,៥​ម៉ឺន​គ្រឿង​


ទីតាំងផ្សាយពាណិជ្ជកម្ម