ចលនាលើកគ្នាលួចជីកផ្នូរសពបុព្វបុរសខ្មែរសម័យបុរេប្រវត្តិនៅតំបន់ទំនាបរកវត្ថុមានតម្លៃក្នុង បន្លុងសព មិនទាន់ ស្ងប់ស្ងាត់

260
ចែករម្លែក
រូបថត៖ ចលនាលើកគ្នាលួចជីកផ្នូរសពបុព្វបុរសខ្មែរសម័យបុរេប្រវត្តិនៅតំបន់ទំនាបនៅភូមិព្រះអង្គសង្កាត់កោះពងសត្វក្រុងសិរីសោភ័ណ រកវត្ថុមានតម្លៃក្នុងបន្លុងសព មិនទាន់ស្ងប់ស្ងាត់(រូប៖ ប.ជ័យ)

ដោយ ៖ ប.ជ័យ / បន្ទាយមានជ័យៈ ចលនាលើកគ្នាលួចជីកផ្នូរសពបុព្វបុរសខ្មែរសម័យបុរេប្រវត្តិរវាង១.០០០ទៅ២.០០០ឆ្នាំមុនគ.សនៅតំបន់ទំនាបដើម្បីរកវត្ថុមានតម្លៃ ក្នុងបន្លុងសពមិនទាន់ស្ងប់ស្ងាត់វិញនៅឡើយទេ ។

ទីតាំងដែលលួចជីកកកាយនោះស្ថិតនៅវាលស្រែនិងដីភូមិក្នុងភូមិព្រះអង្គសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។

យោងពលរដ្ឋ មន្ត្រីអាជ្ញាធរដែនដីនិងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឲ្យកាសែតរស្មីកម្ពុជាដឹងកាលពីថ្ងៃទី៨ខែឧសភាឆ្នាំ២០២០ថា ៖ ចលនាខុសច្បាប់លើកគ្នារាប់សិបរាប់រយនាក់ទៅជីកកកាយផ្នូរសពបុព្វបុរសខ្មែរនៅតំបន់ទំនាបក្បែរមាត់ស្ទឹងសិរីសោភ័ណនោះបានកើតឡើងតាំងពីម្តុំថ្ងៃទី២៥ខែមេសាឆ្នាំ២០២០មកម្ល៉េះ ។

គឺក្រោយពេលគេបានរកឃើញអលង្ការជាវត្ថុបុរាណក្នុងបន្លុងសព ដែលបណ្តាលពីការជីកចូកដីស្ថាបនាផ្លូវលំជនបទក្នុងភូមិ ។

ពោលគឺការរកឃើញវត្ថុបុរាណមានតម្លៃនេះ វាដូចគ្នានឹងស្ថានភាពរកឃើញឡត អង្កាំ និងកុលាលភាជន៍នៅក្នុងដីភូមិស្នាយនិងភូមិទេពកោសាឃុំរហាលស្រុកព្រះនេត្រព្រះកាលពីឆ្នាំ២០០១ដែរ។

ប្រភពបានបន្ត៖ ថា វត្ថុបុរាណមានតម្លៃជាបន្លុងសពបុព្វបុរសខ្មែរទាំងនោះរួមមានអង្កាំ  ឡត និងកុលាលភាជន៍ជាដើម ។

ក្រោយមានឧប្បត្តិហេតុល្មើសនឹងវត្ថុបុរាណបេតិកភណ្ឌនោះ លោកឧត្តមសេនីយ៍អាត់ ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងកងកម្លាំងបានចេញទៅទប់ស្កាត់ បង្ក្រាបបែបបំភ័យនិងបង្អើល ព្រោះចង់ឲ្យបងប្អូនបញ្ឈប់ដោយស្ម័គ្រចិត្ត។

ពោលគឺក៏ចង់ចៀសវាងការចាប់ចង កសាងសំណុំរឿងបញ្ជូនទៅដាក់គុក ព្រោះយល់ថា ពលរដ្ឋកំពុងស្ថិតក្នុងស្ថានភាពលំបាកដែលបណ្តាលពីការរីករាលនៃជំងឺអកូវីត១៩ ផងនិងការរឹតបន្តឹងច្បាប់ចរាចរណ៍ផង ។

ប៉ុន្តែបងប្អូនប្រជាពលរដ្ឋដែលប្រព្រឹត្តបែរជាមិនយល់ពីផលវិបាកដែលមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចទើសទាល់ក្នុងការអនុវត្តន៍ច្បាប់ ឬបានយោគយល់ ។ 

ផ្ទុយទៅវិញ ពូកគេបន្តលើកគ្នាលួចជីកទាំងទាំងថ្ងៃ ដោយយកលេសថា កំពុងជួបលំបាកជីវភាពដោយសារផលប៉ះពាលពីការរីករាលដាលនៃជំកូវីត១៩ទៅវិញ ។

ចំណែកលោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានហួសចិត្ត ហើយនៅថ្ងៃទី៨ខែឧសភាបានអំពាវនាវថា ៖ សូមបងប្អូន(ពលរដ្ឋ ឈ្មួញ)បញ្ឈប់ការជីកកកាយរកវត្ថុបុរាណ អង្កាំ ឡត . . . នៅភូមិព្រះអង្គ សង្កាត់កោះពងសត្ទជាបន្ទាន់ ។

ឯប្រភពផ្សេង បានព្រមានថា ៖ បើពលរដ្ឋនិងឈ្មួញវត្ថុបុរាណមិនព្រមបញ្ឈប់អំពើល្មើសលើបេតិកភណ្ឌបុរេប្រវត្តិនេះទេ  អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ ។ពោលគឺត្រូវបញ្ចប់ការអត់ធ្មត់ហើយ ៕ /Ha

រូបថត៖ ចលនាលើកគ្នាលួចជីកផ្នូរសពបុព្វបុរសខ្មែរសម័យបុរេប្រវត្តិនៅតំបន់ទំនាបនៅភូមិព្រះអង្គសង្កាត់កោះពងសត្វក្រុងសិរីសោភ័ណ រកវត្ថុមានតម្លៃក្នុងបន្លុងសព មិនទាន់ស្ងប់ស្ងាត់(រូប៖ ប.ជ័យ)
រូបថត៖ ចលនាលើកគ្នាលួចជីកផ្នូរសពបុព្វបុរសខ្មែរសម័យបុរេប្រវត្តិនៅតំបន់ទំនាបនៅភូមិព្រះអង្គសង្កាត់កោះពងសត្វក្រុងសិរីសោភ័ណ រកវត្ថុមានតម្លៃក្នុងបន្លុងសព មិនទាន់ស្ងប់ស្ងាត់(រូប៖ ប.ជ័យ)
រូបថត៖ ចលនាលើកគ្នាលួចជីកផ្នូរសពបុព្វបុរសខ្មែរសម័យបុរេប្រវត្តិនៅតំបន់ទំនាបនៅភូមិព្រះអង្គសង្កាត់កោះពងសត្វក្រុងសិរីសោភ័ណ រកវត្ថុមានតម្លៃក្នុងបន្លុងសព មិនទាន់ស្ងប់ស្ងាត់(រូប៖ ប.ជ័យ)
រូបថត៖ ចលនាលើកគ្នាលួចជីកផ្នូរសពបុព្វបុរសខ្មែរសម័យបុរេប្រវត្តិនៅតំបន់ទំនាបនៅភូមិព្រះអង្គសង្កាត់កោះពងសត្វក្រុងសិរីសោភ័ណ រកវត្ថុមានតម្លៃក្នុងបន្លុងសព មិនទាន់ស្ងប់ស្ងាត់(រូប៖ ប.ជ័យ)
រូបថត៖ ចលនាលើកគ្នាលួចជីកផ្នូរសពបុព្វបុរសខ្មែរសម័យបុរេប្រវត្តិនៅតំបន់ទំនាបនៅភូមិព្រះអង្គសង្កាត់កោះពងសត្វក្រុងសិរីសោភ័ណ រកវត្ថុមានតម្លៃក្នុងបន្លុងសព មិនទាន់ស្ងប់ស្ងាត់(រូប៖ ប.ជ័យ)

ទីតាំងផ្សាយពាណិជ្ជកម្ម