​បើក​កង់​បី​លឿន​ទៅបុក​បង្កាន់​ដៃ​ស្ពាន​បណ្តាលឱ្យ​រងរបួស​២​នាក់

175
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ម្នាក់ និង​រួម​ដំណើរ​ដោយបុរស​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់​ស្រាល​២​នាក់​ បន្ទាប់ពី​ជិះ​កង់​បីយ៉ាង​លឿន បាន​វ៉ា​ជែង​ជាមួយនឹង​រថយន្ត មួយគ្រឿង​ក៏​ជ្រុល​ទៅបុកបង្កាន់​ដៃ​ស្ពាន​អាកាស ៧ មករា​ កាលពី​វេលា​ម៉ោង ២​និង ១០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី ៩​ខែឧសភា ឆ្នាំ​២០២០ ត្រង់ចំណុច​គល់ស្ពាន​អាកាស​៧​មករា នៅក្នុង​ភូមិ​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​ជនរងគ្រោះ​មានឈ្មោះ អួន បញ្ញា មុខរបរ​រត់​កង់​បី រស់នៅក្នុង​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា​ បើក​កង់​បី​ពណ៌​លឿង​ពាក់​ផ្លាក​លេខ​ភ្នំពេញ​1HY.9358​រងរបួស​ធ្ងន់​។​ចំណែកឯ​អ្នកជិះ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ រងរបួស​ស្រាល​បាន ដើរ​ចេញទៅ​បាត់ ។​

​ក្រោយមក​សមត្ថកិច្ច ជំនាញ​បាន​យក​កង់​បី​ឥណ្ឌា​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម