​ម៉ូតូ​បើក​ឆ្លងផ្លូវ​ត្រូវ​រថយន្ត កុងតឺន័រ​បុក​បណ្ដាល​ឱ្យស្លាប់​និង​ម៉ូតូ​ក៏​ឆេះ​

201
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ម្នាក់​បែកក្បាល​ស្លា​ប់​ភ្លាម​បន្ទាប់ពី​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ ក៏ត្រូវ​រថយន្ត​កុងតឺន័រ​បុក​ ហើយ​កិន​ម៉ូតូ​បណ្ដាលឱ្យ​ភ្លើង​ឆាបឆេះ ​ត្រូវ​ប្រជាពលរដ្ឋ​យក​បំពង់​អគ្គិភ័យ​មក​បាញ់​ពន្លត់​ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០២០​ត្រង់ចំណុច​មុខ​វត្ត​ទួល​ពិល ​នៅតាម​បណ្ដោយ​ផ្លូវជាតិលេខ​១ កែង​នឹង​ផ្លូវបេ​តុ​​ង​ជាប់​របង​វត្ត​ ក្នុងភូមិ​តា​ព្រហ្ម​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារអំពៅ ។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ គុណ សុភាព អាយុ​២៨​ឆ្នាំ មុខរបរ​ជាងដែក នៅ​ផ្លូវជាតិ​លេខ​១​ ក្នុង​សង្កាត់​ក្បាលកោះ ​ខណ្ឌ​ច្បារអំពៅ​ ​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​C125​ស៊េរី​ឆ្នាំ​២០២០​ពណ៌​ខ្មៅ ​ពាក់​សផ្លាកលេខ កំពង់ចាម​1W.3236 ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​។ ចំណែកឯ​រថយន្តកុងតឺន័រ បាន​បើករត់​បាត់ស្រមោល​។​

​បើតាម​សម្តី​មិត្ត​ភ​ក្ដិ​បាន​ប្រាប់​ឱ្យដឹងថា ​ពួកគាត់​បាន​ជួបជុំគ្នា​ផឹកស៊ី​ ហើយក៏​បាន​បែក​គ្នា​ចេញទៅ​កន្លែងធ្វើការ​រៀងៗ​ខ្លួន​។​មិន​នឹកស្មានថា​ជនរងគ្រោះ​ចេញមក​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​បែបនេះ​សោះ​។​ក្រោយពី​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ចរាចរ​ណ៍ចុះមក​វាស់វែង​និងយក​ម៉ូតូ​ទៅ​រក្សាទុក និង​ធ្វើ​កំណត់ហេតុ ប្រគល់​សាកសព​ឱ្យ​សាច់ញាតិ​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម