ក្មេង​តូចៗ​បីនាក់​លង់ទឹក​រណ្តៅ​បូម​ខ្សាច់​ស្លាប់​នៅ​ខណ្ឌមានជ័យ​

206
ចែករម្លែក

ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​គួរឱ្យ​អាណិត​ខ្លាំងណាស់​ក្មេង​តូច​ប្រុស​ស្រី​៣​នាក់​ត្រូវបាន​លង់ទឹក​ស្លាប់​។ បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០២០​ត្រង់ចំណុច​កន្លែង​បូម​ខ្សាច់​មួយកន្លែង​កែង​នឹង​ផ្លូវ​៦០​ម៉ែត្រ​ ស្ថិតនៅ​ក្នុងភូមិ ព្រែក​តា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

​ក្មេង​តូច​ពី​រនាក់​បងប្អូន​ស្រី​មានឈ្មោះ​ពុ​យ​ អាយុ​៥​ឆ្នាំ​និង​ប្អូនប្រុស​តូច​មានឈ្មោះ​អា​ជ្រូក​ អាយុ​៤​ឆ្នាំ​ជាមួយ​បងប្អូនជីដូន​មួយម្នាក់​ទៀត​មានឈ្មោះ ការ​តឿរ ភេទ​ស្រី អាយុ​៣​ឆ្នាំ ។​

​អ្នក​ដែល​ធ្វើការ​នៅ​កន្លែង​បូម​ខ្សាច់​នោះបាន​ប្រាប់​ឱ្យដឹងថា​ ដំបូង​ឡើយ​គាត់​ឃើញ​ក្មេង​តូចៗ​មកលេង​ក្បែរ​ដីខ្សាច់​ដែលមាន​រណ្តៅ​ទឹក​ដក់​គាត់​ក៏បាន​ដេញ​ដែរ​។​គាត់​ស្មានថា​ក្មេង​ទាំងបី​នាក់​នេះ​ទៅ​បាត់​ហើយ​ គាត់​ក៏បាន​ចេញពី​កន្លែង​បូម​ខ្សាច់​ទៅ​ទិញ​អីវ៉ាន់​បាត់ទៅ ​ពេល​ត្រឡប់មកវិញ​ក៏​ឃើញ​ក្មេង​ទាំងនោះ​ស្លាប់​អណ្ដែត​នៅលើ​ដីខ្សាច់​នេះ​បាត់ទៅហើយ​។​

​ក្រោយមក​សមត្ថកិច្ច​ក៏​ចុះ​មកដល់​កន្លែងកើតហេតុ ​ព្រមទាំង​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​ពិនិត្យ​រួចរាល់​ហើយក៏​ឱ្យ​សព​ក្មេង​ទាំងបី​នេះ​ទៅ​ក្រុមគ្រួសារ​យកទៅ​វត្ត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម