ប្រេ​ស៊ីល មាន​កំណើន​អ្នក​ឆ្លង​និង​ស្លាប់​ដោយកូវី​ដ​១៩​ខ្ពស់​ជាថ្មី​

235
ចែករម្លែក

​ប្រេ​ស៊ីល មាន​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​១០.២២២​នាក់​កាលពី​ថ្ងៃ​សុក្រ​ទី​៨​ឧសភា និង​៧៥១​នាក់​ស្លាប់ នេះ​បើ​តាម​ការប្រកាស​របស់​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​នេះ​។​

​ចំនួន​ស្លាប់​ប្រចាំ​ថ្ងៃនេះ ឡើង​ហួស​តួលេខ​ស្លាប់​ខ្ពស់​បំផុត​ប្រចាំថ្ងៃ​ចំនួន​៦១៥​នាក់​កាលពី​ថ្ងៃ​ពុធ​។​

​សរុប​ប្រេ​ស៊ីល​មាន​អ្នក​កើតកូ​វីដ​១៩​ចំនួន​១៤៥.៣២៨​នាក់​និង​៩.៨៩៧​នាក់​ស្លាប់​។​ពួក​អ្នកជំនាញការ​និយាយថា ការពិនិត្យ​សុខភាព​នៅ​មាន​កំរិត​ហើយ​ចំនួន​អ្នក​ឆ្លង​អាចមាន​ចំនួន​លើស​ពីនេះ​។​

​រដ្ឋ សា​វ ប៉ៅ​ឡូ ដែល​មាន​ប្រជាជន​៤៥,៩​លាន​នាក់ មាន​អ្នក​កើត​ជំងឺ​កូវី​ដ​១៩​នេះ​ជាង​៤១.០០០​នាក់ និង​៣.៤១៦​នាក់​ស្លាប់​។​រដ្ឋ​នេះ​ជា​មណ្ឌល​ឧស្សាហកម្ម​កំពូល​របស់​ប្រេ​ស៊ីល ។​វា​បិទ​សាលារៀន​និង​​កន្លែង​អាជីវកម្ម​មិនចាំបាច់​ចាប់តាំងពី​ថ្ងៃ​២៤​មីនា​មក និង​អាជ្ញាធរ​បញ្ជា​អោយ​ប្រជាជន​នៅក្នុង​ផ្ទះ​រហូត​ដល់​ចុងែ​ឧសភា​។​

​ប្រធានាធិបតី ប្រេ​ស៊ីល លោក ហ្សែ​រ បុល​សូ​ណា​រ៉ូណ បាន​រិះគន់​វិធានការ​ដូច្នេះ ដោយ​ថា​ការបិទ​កន្លែង​រកស៊ី​ធ្វើអោយ​ខូចខាត​សេដ្ឋកិច្ច​របស់​ប្រទេស​៕​ប្រែ​សម្រួល​៖​វាសនា​

កម្មករ ត្រៀម​មឈូស​សំរាប់​កន្លែង​បញ្ចុះសព នៅពេល​ជំងឺ​កូវី​ដ​១៩​វាយប្រហារ​ប្រេ​ស៊ីល​ខ្លាំង​

ទីតាំងផ្សាយពាណិជ្ជកម្ម