អ៊ីតាលីក្លាយជាប្រទេសសមាជិក EU ដំបូងគេមានអ្នកស្លាប់ដោយកូវីដ១៩ឡើងដល់ខ្ទង់៣ម៉ឺននាក់ ខណៈមនុស្សចេញដើរជុំៗគ្នាក្រោយបន្ធូរបន្ថយការរឹងបន្តឹង

198
ចែករម្លែក

អ៊ីតាលីបានក្លាយជាប្រទេសដំបូងបង្អស់នៅក្នុងសហភាពអឺរ៉ុប (EU) ដែលបានកត់ត្រាអ្នកស្លាប់ដោយកូវីដ១៩ជាង ៣០.០០០ នាក់ ប៉ុន្តែហ្វូងមនុស្សបានវិលត្រឡប់មកតាមដងផ្លូវវិញ ខណៈវិធានការទប់ស្កាត់ត្រូវបានបន្ធូរបន្ថយ។

ក្រសួងសុខាភិបាលអ៊ីតាលីបានចុះបញ្ជីអ្នកស្លាប់ចំនួន ២៤៣ នាក់កាលពីថ្ងៃសុក្រទី៨ឧសភា ដែលនាំឱ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីតាលីកើនដល់ ៣០.២០១ នាក់។

អ៊ីតាលីគឺជាប្រទេសដំបូងបង្អស់នៅអឺរ៉ុបដែលផ្ទុះកូវីដធំជាងគេ ហើយបច្ចុប្បន្នមានអត្រាអ្នកស្លាប់ខ្ពស់បំផុតនៅសហភាពអឺរ៉ុប។ ដោយឡែកចក្រភពអង់គ្លេស (លែងនៅក្នុងសហភាពអឺរ៉ុប) មានអ្នកស្លាប់ចំនួនជិត ៣១.០០០ នាក់។

អាជ្ញាធរអ៊ីតាលីបាននិយាយថាមនុស្សជាច្រើនទៀតទំនងជាបានស្លាប់ដោយកូវីដនៅផ្ទះឬនៅមណ្ឌលថែទាំមនុស្សចាស់ដោយមិនបានធ្វើរោគវិនិច្ឆ័យ។

ជាមួយករណីថ្មីចំនួន ១.៣២៧ ទៀតត្រូវបានចុះបញ្ជីក្នុងរយៈពេល ២៤ ម៉ោងដែលបញ្ចប់នៅល្ងាចថ្ងៃសុក្រ អ៊ីតាលីមានចំនួនឆ្លង ២១៧.១៨៥ ករណីដែលបានបញ្ជាក់។ មនុស្សប្រមាណ ១១.០០០ នាក់ទៀតបានជាសះស្បើយពីជំងឺនេះ៕ ដោយ៖ កញ្ញាដាលីស

អ៊ីតាលីមានអ្នកស្លាប់ដោយកូវីដ១៩សរុបចំនួន ៣០.២០១ នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម