ទឹម រដ្ឋា :​ខ្ញី​ចាស់​កាន់តែ​ហឹរ​

357
ចែករម្លែក

ភ្នំពេញៈ​កាលពីពេល​ថ្មីៗ​នេះ​កញ្ញា ទឹម រដ្ឋា បានបង្ហាញ​រូបភាព​ប៉ុន្មាន​សន្លឹក​ក្នុង​ឈុត​ប៊ី​គី​នី​យ៉ាង សិច​ស៊ី​ដោយ​បញ្ចេញ​ដងខ្លួន​ស្រ​ឡូ​ន​និង​សាច់​សខ្ចី​។ ប្រុសៗ​ឃើញ​ហើយ​ធ្វើ​ឲ្យ​គ្រប់គ្នា​សឹង តែ​ក្ដៅខ្លួន​។​

​កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០​កន្លងទៅនេះ ក្រោយពេល​ឃើញបែបនេះ មហាជន​ជាច្រើន កាន់តែ​សរសើរ​ពី​រូប​សម្រស់​តារា​ស្រី​រូបនេះ​ថា ពិតជា​ស្រស់ស្អាត​ខ្លាំង​។ ពិសេស​ពេល​នាង បង្ហាញ​ភាព​សិច​ស៊ី​ចេញ​រាងមក​យ៉ាង​ស្អាត និង​ទាក់ទាញ​អារម្មណ៍​ប្រុសៗ​ដែលជា​អ្នកគាំទ្រ របស់​នាង​តែម្តង​។

​ថតរូប​ក្នុង​បន្ទប់ទឹក​ដោយ​ស្លៀក​ប៊ី​គី​នី​ពណ៌​ស្បែក​ខ្លា ដៃ​កាន់​ទូរស័ព្ទ​ទំនើប​របស់ ទឹម រដ្ឋា ត្រូវបាន​មើលឃើញ​ពេញ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក និង អ៊ី​ន​ស្តា​ក្រាម ។

​សូមបញ្ជាក់ថា ក្នុង​ឈុត​សម្លៀកបំពាក់​ហែល​ទឹក​ដ៏​ស៊ិ​ច​ស៊ី​មួយ​នេះ បាន​បញ្ចេញ​សាច់​កញ្ញា ទឹម រដ្ឋា ទាំង​លើ​ទាំង​ក្រោម​តែម្តង មិន​ចាញ់​នារីៗ​បរទេស​ប៉ុន្មាន​នោះទេ​។ ជានិច្ចកាល​នាង​ក៏​តែងតែ ធ្វើឱ្យ​អ្នកគាំទ្រ​ជានា​រីៗ​មិនតិច​នាក់​នោះទេ ប្រាថ្នា​ចង់បាន​រាង​ស្រ​ឡូ​ន​ដូចជា​នាង​ដែរ ព្រោះ​រាង កញ្ញា ទឹម រដ្ឋា ពិតជា​តូច​មែនទែន ដោយ​កញ្ញា​បានធ្វើការ​ហាត់ប្រាណ​យ៉ាង​យកចិត្តទុកដាក់​។

​ជាមួយគ្នា​នឹង​ការ​បង្ហោះ​រូបភាព​របៀបនេះ​ដដែល ដោយ​ហាក់ដូចជា​មិន​ខ្វល់ខ្វាយ​នូវ​ពាក្យរិះគន់ របស់​មហាជន​មួយចំនួន​ឡើយ​ដោយ​ស្រី​រូបនេះ​តែងតែ​និយាយ​បក​វិញ​ថា​នៅ​អាង​ហែល​ទឹក​បើ មិន​ឲ្យ​ស្លៀក​ឈុត​ហែល​ទឹក តើ​នាង​គួរ​ស្លៀក​បែបណា​វិញ​? ។ មួយវិញទៀត ទាំងនេះ​អាច ដោយសារតែ​នាង​ចូលចិត្ត​តែងខ្លួន​បែប​បរទេស​ហើយ​សង្សារ​របស់​នាង​ទាំង​អ្នក​ចាស់​និង​អ្នកថ្មី គឺ​សុទ្ធ តែ​ជា​ជនជាតិ​បរទេស ទើប​នាង​គិតថា​ការធ្វើ​បែបនេះ​គឺ ជា​រឿង​មួយ​ដែល​សាមញ្ញ​៕ ដោយៈ បូ​រិ​ន

ទីតាំងផ្សាយពាណិជ្ជកម្ម