សហព័ន្ធ​កីឡា​ខ្មែរ​ហែល​ទឹក ត្រៀម​ប្រមូល​អត្ត​ព​លិ​ក​ឡើងវិញ ជាមួយ​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​

239
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លោក ហែម គិរី អគ្គលេខាធិការ នៃ​សហព័ន្ធ​កីឡា​ខ្មែរ​ហែល​ទឹក បាន​ប្រាប់​ឲ្យ​ដឹងថា សហព័ន្ធ​កីឡា​ខ្មែរ​ហែល​ទឹក កំពុង​ត្រៀម ក្នុងការ​ចាប់ផ្តើម​ប្រមូល កីឡាករ​-​កីឡាការិនី ហែល​ទឹក ក្រុម​ជម្រើសជាតិ ឈុត​ធំ និង​ក្រុម​ជម្រើសជាតិ​ថ្នាល ឈុត​តូច ( ត្រៀម​ស៊ី​ហ្គេម ២០២៣ SEA GAMES 2023) ចូលរួម​ហ្វឹកហាត់​ឡើងវិញ នាពេល​ឆាប់ៗ​នេះហើយ​។​

​លោក​បាន​បន្តថា ចូលរួម​ហ្វឹកហាត់​ឡើងវិញ​នេះ យើង​បានរៀបចំ​ផែនការ មួយចំនួន ដោយមាន​ការស្នើសុំ គោលការណ៍ ពី​ប្រធាន​សហព័ន្ធ និង​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​ពេល មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា យើង​ធ្វើការ​ហ្វឹកហាត់ ចាប់ពី​ក្រុម​ធំ រហូតដល់​ក្រុម​តូច ប៉ុន្តែ​ការហាត់ ជា​ក្រុម​តូច​នេះ យើង​មាន​គ្រូបង្វឹក​បង្ហាត់​ផ្ទាល់ ដោយ​ធ្វើការ​បំបែក​កីឡាករ កីឡាការិនី ក្រោម ១០ នាក់ ចុះ​អនុវត្ត តាម​គោលការណ៍ របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់ មេរោគ​កូ​រ៉ូ​ណា​។​

លោក ហែម គិរី

​លោក​អគ្គលេខា បាន​អះអាងថា ការហ្វឹកហាត់​នេះ យើង​មិន​មក​ហាត់​ទាំងអស់​ទេ យើង​ចែកចេញ ជា​ក្រុម តាម​តារាង ដោយ​មួយក្រុម មាន​សមាជិក​ក្រោម ១០ នាក់ ហើយ​មុន​ធ្វើការ​ហ្វឹកហាត់ ត្រូវ​ពិនិត្យ​សុខភាព ដើម្បី​ការពារ​មេរោគ​កូ​រ៉ូ​ណា ព្រមទាំង​តាមដាន បញ្ហា​សុខភាព គ្រប់ពេលវេលា ប្រសិនបើ​មាន បញ្ហា​មិន​ប្រក្រតី យើង​នឹង​ទុក​ដាច់ដោយឡែក​ពី​គេ​។ ដូច​នៅថ្ងៃនេះ​ក្រុម “​ខ​” មក​ហ្វឹកហាត់ ជាមួយ​គ្រូបង្វឹក​ផ្ទាល់​ក្រុម​មួយទៀត ត្រូវធ្វើ​ការហ្វឹកហាត់ នៅផ្ទះ​ធម្មតា​។​

​លោក ហែម គិរី បាន​បន្ថែមទៀតថា ការសម្រេចចិត្ត ឲ្យ​កីឡាករ កីឡាការិនី ហ្វឹកហាត់​ដូច្នេះ ដោយសារតែ​យើង មើលឃើញ​មេរោគ​កូ​រ៉ូ​ណា មាន​សភាព​ធូរស្រាល​ខ្លះ​។ ចំពោះ​ហ្វឹកហាត់​នេះ ចាំបាច់ ដើម្បី​ត្រៀមខ្លួន ហើយ​ធ្វើបែបនេះ គឺ​យើង​ធ្វើ ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត យើង​នឹងធ្វើ​ការហ្វឹកហាត់ នៅក្នុង​អាង​ហែល​ទឹក នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក បណ្តោះអាសន្ន សម្រាប់​ក្រុម​ជម្រើសជាតិ​ឈុត​ធំ និង​ក្រុម​ជម្រើសជាតិ​ថ្នាល ឈុត​តូច​ទេ​។ ចំណែក​ការបណ្តុះបណ្តាល ផ្សេងៗ​ទៀត យើង​មិន​អនុញ្ញាត​ឡើយ​។​

​សូមបញ្ជាក់ថា ការហ្វឹកហាត់ ធ្វើ​សម្រាប់តែ​ក្រុម​ជម្រើសជាតិ ឈុត​ធំ និង​ក្រុម​ជម្រើសជាតិ​ថ្នាល ឈុត​តូច នៅ​ទីក្រុង​ភ្នំពេញ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ក្រុម​ជម្រើសជាតិ កីឡាករ​-​កីឡាការិនី​ខេត្ត ចង់​មក​ហាត់ នៅ​ភ្នំពេញ យើង​ត្រូវដាក់​គាត់ ឲ្យ​ដាច់ដោយ ឡែក​រយៈពេល ១៤ ថ្ងៃ ៕v

សកម្ម​ប្រកួត កន្លងមក​

ទីតាំងផ្សាយពាណិជ្ជកម្ម