​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​រួម​នឹង​វត្ថុតាង​បញ្ជូនទៅ​តុលាការ​ករណី​គ្រឿងញៀន​

117
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​យុវជន​២​នាក់​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ជីក្រែង​ឃាត់ខ្លួន​ក្នុងករណី​ចាត់ចែង​ចែកចាយ​សារធាតុ​ញៀន​រួម​នឹង​ដកហូត​វត្ថុតាង​មួយចំនួន​។​ការបង្ក្រាប​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០២០​ស្ថិតនៅ​ភូមិ​ស្តៅ​ឃុំ​អន្លង់​សំណរ​ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ជីក្រែង​បាន​និយាយថា​ករណី​បង្ក្រាប​គ្រឿងញៀន​ខាងលើ​ស​ម​ត្ថ​កិច្ច​យើង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​រួម​នឹង​វត្ថុតាង​បាន​មូ​យ​ចំនួន​។​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​គឺមាន​ឈ្មោះ លី​ញ ប៊ី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​អង្គរ​ថ្មី ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង និង​ម្នាក់ទៀត​ឈ្មោះ ម៉ន សីហា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ត្រស់ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង​។​

​សមត្ថកិច្ច​បាន​បន្តថា ចំណែក​វត្ថុតាង​ដកហូត​បានរួម​មាន ម្ស៉ៅ​គ្រឺ​ម​ថ្លា​ពណ៌​សរ ចំនួន ១៩​កញ្ចប់​( ធំ ១​កញ្ចប់​,​តូច​១៨​កញ្ចប់​),​ទូរស័ព្ទដៃ​ម៉ាក​HUAWEI​ចំនួន​១​គ្រឿង​។​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បន្ត​តាម​នីតិវិធី​ដើម្បី​បញ្ជូនទៅ​តុលាការ​ខេត្តសៀមរាប ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/

​រូបភាព​: ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​រួម​នឹង​វត្ថុតាង​បញ្ជូនទៅ​តុលាការ ករណី​គ្រឿងញៀន​៕​គូលែន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ