តារាចម្រៀង កែវ វាសនា មិន​រៀប ចំ​ពិធី​ធំដុំ​បង្អួត​វិឡា​ថ្មី​តម្លៃ​ជាង​៨០​ម៉ឺន​ដុល្លារ

278
ចែករម្លែក

ភ្នំពេញៈ មិន​រៀបចំ​ពិធី​ធំដុំ​ឡើយ​តារាចម្រៀង​លោក កែវ វាសនា និង​ភរិយា បាន បង្ហាញ​រូបភាព ក៏ដូចជា​ទិដ្ឋិ​ភាព​ក្នុងផ្ទះ​វីឡា​តម្លៃ​ជាង​ប្រាំ​សែន​ដុល្លារ ធ្វើ​មហាជន​និង​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ចាប់ អារម្មណ៍​យ៉ាងខ្លាំង​។

​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០ គ្រប់គ្នា​ក៏បាន​ឃើញ​តារា​ប្រុស​រូបនេះ​រួមទាំង​ក្រុមគ្រួសារ បានធ្វើ​ពិធីសូត្រមន្ត​ឡើង​គេ​ហេ​ដ្ឋា​ន​ថ្មី​របស់ខ្លួន​ដែលមាន​តម្លៃ​ជាង​៨០​ម៉ឺន​ដុល្លារ ហើយក៏​ទទួល បានការ​អបអរសាទ​រ​ពី​សំណាក់​ហ្វេ​នៗ​ជាច្រើន​របស់លោក​ថែម​ទៀតផង​។​

​បើទោះបីជា​តារាចម្រៀង​លោក កែវ វាសនា ត្រឹម​រៀបចំ​កម្មវិធី​សូត្រ​ម​ត្ត​ឡើង​គេហដ្ឋាន​ថ្មី របស់លោក មិនសូវ​ធ្វើ​ធំដុំ​ក៏ពិតមែន ប៉ុន្តែ​មហាជន​បែរជា​សរសើរ​នឹង​ក្រុមគ្រួសារ​លោក​ជុំគ្នា មើលទៅ​ពិតជា​មាន​សុភមង្គល​ខ្លាំងណាស់​។

​សូមបញ្ជាក់ថា ទម្រាំ​តារាចម្រៀង​លោក កែវ វាសនា និង​ភរិយា​ចាប់ដៃគ្នា​សាង​អនាគត​រយៈពេល បួន​ឆ្នាំ​មកហើយ​។​អ្នក​ទាំង បាន​រៀប​មង្គលការ​កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៦ នៅ​គេហដ្ឋាន ខាង​ស្រី​ក្នុងភូមិ​ឫស្សី​ក្រោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ។ ភរិយា​តារា ចម្រៀង​កែវ វាសនា ឈ្មោះ​លឹម លី​សុគន្ធា​រី ហៅ​ឈី​ឈី ។​

​បន្ទាប់ពី​រួមរស់​ជាមួយ គ្នា​ពួកគេ​ក៏​ទទួលបាន​ចំណងដៃ​អនុស្សាវរីយ៍​ជា​កូនប្រុស​ម្នាក់​ឈ្មោះ Chu Fu ។​កូន​នេះ នៅ​ថ្ងៃទី ២ មករា ២០១៧ ត្រូវបាន​បង្កើត​ដោយ​ការវះកាត់​ព្រោះ​កូន​នោះ​ថ្លោស​ពេក​។​

​សូម​រំលឹកថា អតីតកាល កែវ វាសនា ស្ថិតនៅក្នុង​គ្រួសារ​ក្រីក្រ​មួយ​ដែល​គ្មាន​ដីស្រែ​ចម្ការ​ដូច​អ្នក ភូមិ​ឯទៀត​ទេ ។ ក្រៅពី​រៀន​នៅក្នុង​សាលា កែវ វាសនា និង​បងប្អូន​របស់គេ​ត្រូវ​ស្វែងរក​ប្រកប របរ​ផ្សេងៗ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ដូចជា​ស៊ីឈ្នួល​ដក​ស្ទូង ច្រូតកាត់ និង​ដាក់មង ចាប់​ត្រី​ជាដើម​។ លោក កែវ វាសនា បាន​បោះបង់ ចោល​ការសិក្សា​ត្រឹម​ថ្នាក់​ទី ១២ ហើយ​បង្ខំចិត្ត ឃ្លាតឆ្ងាយ​ពី​ឪពុកម្ដាយ​បងប្អូន និង ភូមិ កំណើត​ដោយ​ក្ដី​អាឡោះអាល័យ​មក​រស់នៅ​ជាមួយ ម្ដាយមីង​ក្នុង​ក្រុងភ្នំពេញ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​។​លោក​ចូលខ្លួន​ហាត់​ច្រៀង​សម្ដែង​នៅក្នុង​ក្លិប “​តារា​មាស​” និង​ក្លិប “​ប្រជា​នុ​ភាព​” យ៉ាង​យកចិត្តទុកដាក់​ដោយនៅ​ពេលនោះ​គ្រាន់តែ​សង្ឃឹមថា ឱ្យបាន​ក្លាយ​ត្រឹមតែ​ជា​អ្នកចម្រៀង​តាម​ភោជនីយដ្ឋាន ឬក៏​រង្គសាល​តែប៉ុណ្ណោះ គឺ​ពុំបាន​នឹក​ស្រមៃ ចង់​ក្លាយជា​អ្នកចម្រៀង​ល្បី​នោះឡើយ ។

​បន្ទាប់មក​លើសពី​ការរំពឹងទុក​នៅពេលនោះ​ស្រាប់តែ​ផលិតកម្ម SSB ជ្រើសរើស​អ្នកចម្រៀង​គេ​ក៏ បាន​ទៅ​សាក​សម្លេង​ដោយ​លើកយក​បទ​សិលា​ចាំ​ស្នេហ៍​, ស្ទឹង​ស្នេហ៍​កម្សត់​…​មក​ច្រៀង​សាក សំឡេង​ក្នុង​ផលិតកម្ម ហើយ​បាន​ជាប់​ចំណាត់ថ្នាក់​ក្លាយជា​អ្នកចម្រៀង​ប្រចាំ​ផលិតកម្ម​នោះ ។​

​ក្រោយមកទៀត​ផលិតកម្ម SSB ក្ស័យធន​គេ​ក៏​ទៅ​ច្រៀង​នៅ​ផលិតកម្ម M រួច​ក៏​ទៅ​ច្រៀង​ឱ្យ ផលិតកម្ម សាន់​ដេ ហើយ​ចុងឆ្នាំ ២០១៥ ក៏​លេច​ធ្លាយ​ព័ត៌មាន​ថា​ចូល​ផលិតកម្ម​ថោ​ន​រហូតមក ៕ ដោយៈ បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម