លោក អែន​តូ​នី​ញ៉ូ គ្រោង​ដាក់ សំណើ​ផ្ទេរ ដេវីដ អា​ឡា​បា នៅ​រដូវក្តៅ​នេះ​

193
ចែករម្លែក

លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) គ្រូបង្វឹក​ក្លឹប Inter Milan គ្រោង​ដាក់ សំណើ​ផ្ទេរ​ខ្សែ ការពារ ដេវីដ អា​ឡា​បា (David Alaba) នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​ខកខាន​មិនបាន​ផ្ទេរ​កីឡាករ​ក្លឹប Bayern Munich កាល​លោក​នៅ​ជា​គ្រូបង្វឹក​ក្លឹប​ឆេ​ល​ស៊ី​។
​ ​
​អា​ឡា​បា បាន​ចំណាយពេល​១២​ឆ្នាំ​ជាមួយ​ក្រុម​យក្ស​នៅ​ក្របខណ្ឌ Bundesliga បន្ទាប់ពី​ចុះ កិច្ចព្រមព្រៀង​កាលពី​ឆ្នាំ​២០០៨ ដោយ​ក្លាយជា​ខ្សែការពារ​ឆ្នើម​បំផុត​ក្នុង​ពិភពលោក​។
​ ​
​ទោះបីជា​យ៉ាងណា កិច្ចសន្យា​របស់ អា​ឡា​បា នឹង​ចប់​នៅ​ឆ្នាំ​២០២១ ហើយ​កីឡាករ​រូបនេះ​មិន ទាន់​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លឹប​Bayern Munich បន្ទាប់ពី​បាន​ច្រានចោល​សំណើ​ដំបូង​របស់ខ្លួន​។
​ ​
​ក្លឹប​កំពូល​ជាច្រើន​នៅ​អឺរ៉ុប​កំពុង​ឃ្លាំមើល​ស្ថានភាព​នេះ​យ៉ាង​ដិតដល់​រួមទាំង​ក្លឹប Barcelona និង Real Madrid ស្របពេល​ក្លឹប Inter Milan ក៏​កំពុង​ថ្លឹងថ្លែង​កិច្ចព្រម ព្រៀង​ផ្ទេរ​ផងដែរ​។
​ ​
​កន្លងមក​លោក កុន​តេ ចង់​ផ្ទេរ អា​ឡា​បា មក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក បន្ទាប់ពី​លោក​ដឹកនាំ​ក្រុម ឆេ​ល​ស៊ី​នៅ​រដូវ​កាល​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០១៨៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ ដេវីដ អា​ឡា​បា (David Alaba)

ទីតាំងផ្សាយពាណិជ្ជកម្ម