ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នឹង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ កីឡាករ ជូ​រា​ដូ ពី​ក្លឹប Barcelona នៅ​រដូវក្តៅ​នេះ​

237
ចែករម្លែក

​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នឹង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ ម៉ាក ជូ​រ៉ា​ដូ (Marc Jurado) ពី​ក្លឹប Barcelona នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​តាម​ព័ត៌មាន​ថា បាន​ព្រមព្រៀង​លក្ខខណ្ឌ​ជាមួយនឹង​ខ្សែ ការពារ​ស្តាំ​យុវជន​រូបនេះ​។​
​ ​
​ខ្សែការពារ​រូបនេះ​ទើបនឹង​ឈានចូល​វ័យ​១៦​ឆ្នាំ​កាលពី​ខែ​មុន ប៉ុន្តែ​បាន​បដិសេធ​សំណើ​ពន្យារ​កិច្ច សន្យា​ពី​ក្លឹប Barcelona ដោយ​ចង់​ផ្ទេរ​មកលេង​នៅ​ក្របខណ្ឌ​បាល់ទាត់​អង់គ្លេស​។​
​ ​
​កាសែត​អេ​ស្ប៉ា​ញ​បាន​រាយការណ៍​ថា Jurado នៅពេលនេះ​មាន​កិច្ចព្រមព្រៀង​ក្នុង​ដៃ ដើម្បី​ចុះ កិច្ច​ហត្ថលេខា​ជាមួយ​អង់គ្លេស ហើយនឹង​មកដល់​នៅ​រដូវក្តៅ​នេះ​។​
​ ​
​បើទោះបី ជូ​រ៉ា​ដូ បាន​ចំណាយពេល​៩​ឆ្នាំ​សម្រាប់​ក្រុមយុវជន​របស់​ក្លឹប Barcelona ហើយ​នៅ​ក្លឹប យក្ស​អេ​ស្ប៉ា​ញ​នេះ​បានផ្តល់​កិច្ចសន្យា​បន្ត​និង​បង្កើន​ប្រាក់​ឈ្នួល ប៉ុន្តែ​កី​ឡករ​រូបនេះ​សម្រេច ចិត្ត​ចាកចេញ​។​
​ ​
​ជូ​រ៉ា​ដូ គ្រោង​តំឡើង​ចូល​ក្រុម Juvenil B នៅ​រដូវ​កាល​ក្រោយ​។

​ក្លឹប Barcelona បាន​ជាប់គាំង កន្លងមក​នៅពេល​អតីត​កីឡាករ​យុវជន​ឆ្នើមៗ​កន្លងមក​ដូចជា សេស ហ្វា​ប្រេ​ហ្គាស (Cesc Fabregas) និង ជឺ​រ៉ា​ដ ពី​កេ (Gerard Pique) ត្រូវបាន​នាំចេញ​ដោយ​ក្រុម បាល់ទាត់​អង់គ្លេស​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ម៉ាក ជូ​រ៉ា​ដូ (Marc Jurado)

ទីតាំងផ្សាយពាណិជ្ជកម្ម