វិស័យឯកជនរួមគ្នាបង្កើនគុណ ភាពអប់រំតាមអនឡាញ

477
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ស្ថាប័នអប់រំឯកជនមួយបានសហការជាមួយក្រុមហ៊ុនបច្ចេក វិទ្យាចំនួន៤ដើម្បីបង្កើនគុណភាពអប់រំតាមអនឡាញនៅក្នុងប្រទេសកម្ពុជាស្របពេល ដែលកម្ពុជាបច្ចុប្បន្នកំពុងជួបប្រទះវិបត្តិវីរុសកូវីដ១៩តម្រូវឱ្យសិស្សនិស្សិតរៀនតាម ប្រព័ន្ធ អ៊ីនធើណិត។

វេសឡាញអេឌ្យូខេសិនគ្រុប(WEG) ដែលជាស្ថាប័នអប់រំដ៍ធំនិងល្បីមួយបានចាប់ដៃគូ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចំនួន៤ ​​គឺVCONNECT,Edemy,Maxbitនិង DTP Online ក្នុងគោលបំណ​ងចូលរួមជាមួយរាជរដ្ឋាភិបាលជាពិសេសក្រសួងអប់រំយុវជននិង កីឡា ដើម្បីជួយអភិវឌ្ឍនិងបង្កើនគុណភាពអប់រំតាមអនឡាញ។

លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុប បានថ្លែងនៅក្នុង ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងវេសឡាញ អេឌ្យូខេសិនគ្រុប និង ក្រុមហ៊ុនបច្ចេកវិទ្យាទាំង៤ កាលពីកាលពីរសៀលថ្ងៃទី៨ ខែឧសភា នៅសាលាវ៉េស​ឡា​ញ​​ន៍សាខាដូនពេញ ថា៖ គោលបំណងនៃកិច្ចសហការនេះ មិនមែនដើម្បី​តែបង្កើន​គុណភាពអប់រំតាមប្រព័ន្ធអនឡាញដល់សិស្សក្នុងអំឡុងពេលវិបត្តិកូវីដ១៩បុណ្ណោះទេ តែថែមទាំងផ្តល់ផលប្រយោជន៍សម្រាប់ត្រៀមលក្ខណៈនៃការធ្វើទំនើបកម្មអប់រំ និងវិធី​សាស្ត្រនៃការរៀន និងបង្រៀន ទៅថ្ងៃអនាគតទៀត។

លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុប

លោកបានបន្ថែមថា៖តាមរយៈការសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចំនួន៤ នឹង​ផ្ត​ល់​ផលប្រយោជន៍ជាច្រើនទី១. អេតឌឺមី  (Edemy):ថ្នាក់រៀនតាមប្រព័ន្ធឌីជីថល​និង​ការ​រៀនតាមអ៊ីនធឺណិត។ សិស្សានុសិស្សអាចទស្សនាមេរៀនជាលក្ខណៈវីដេអូ អាចអាន​អត្ថបទមេរៀន ធ្វើការវាយតម្លៃលើលំហាត់ឬកិច្ចការសាលាដោយខ្លួនឯងបានតាម​ដាន​ដំណើរការរៀនសូត្ររបស់ខ្លួនឯងបានបង្កើនទំនា​ក់ទំនងរវាងលោកគ្រូ/អ្នកគ្រូហើយ​និង​​សិស្សានុសិស្សឱ្យមានប្រសិទ្ធិភាព។

ទី២. ម៉ាក្សប៊ីត (Maxbit): ការរៀនតាមប្រព័ន្ធអ៊ីនធឺណិត និងការពីគ្រោះយោបល់​អំពី​អាជីវកម្មអនឡាញន៍ទៅកាន់អ្នកអាណាព្យាបាល អាចជួយកែលម្អអាជីវកម្ម​របស់​អ្នក​អាណាព្យាបាលហើយសាលារៀនអាចសម្របខ្លួនតាមឧបករណ៍​បង្រៀន​ទំនើបៗ​ឱ្យ​មាន​ប្រសិទ្ធិភាពជាងមុន។

ទី៣.វីខូនិក(VConnect):ប្រព័ន្ធគ្រប់គ្រងសាលារៀនវ័យឆ្លាតជួយ​អ្នកអាណាព្យា​បាល​ និងសាលារៀន​ទៅលើការទំនាក់ទំនងឱ្យមានប្រសិទ្ធិភាពខ្ពស់​រួមទាំងការគ្រប់​គ្រងការ​សិក្សារបស់សិស្សា​នុសិ​ស្ស​។

និងទីទី៤.ឌីធីភី(DTP): បណ្ណាល័យអេឡិចត្រូនិចនិងកម្មវិធីរៀនតាមប្រព័ន្ធ​ឌីជី​ថ​ល​។អ្នកអា​ណា​ព្យាបាល និងសិស្សានុសិស្សអាចប្រើប្រាស់កម្មវិធី​រៀននៅផ្ទះ​ដើម្បី​បង្កើន​សមត្ថភាពទៅការប្រើប្រាស់ភាសាអង់គ្លេសរបស់ពួកគាត់៕

ទីតាំងផ្សាយពាណិជ្ជកម្ម