​មេបញ្ជាការ​ទ័ព​ខេត្តព្រះវិហារ​ដឹកនាំ​ក្រុមការងារ​ចុះជួយ​សង់ផ្ទះ​ជូនអតីត​យុទ្ធជន​

187
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០២០​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា​ប្រធាន​ស​.​អ​.​ក​ខេត្តព្រះវិហារ​។​រួមជាមួយ​មន្ត្រីក្រោមឱវាទ​និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​បាន​ចុះជួយ​លើក​ផ្ទះ​ជូន​អតីតយុទ្ធជន​ឈ្មោះ ចៅ សុត្ថា ភេទ​ប្រុស អាយុ ៦១​ឆ្នាំ​ជា​និវត្តន៍​ជន​។​

លំនៅស្ថាន​នោះ​ស្ថិតនៅ​ភូមិ​ថ្នល់​កោង​ឃុំ​រំដោះ​ស្រុករ​វៀង​ខេត្តព្រះវិហារ​ផ្ទះ​មាន​ទំហំ​៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ចំណាយ​ថវិកា​អស់​ចំនួន​៩.៥០០.០០០​រៀល​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម