អង្គការ​WHO៖ មនុស្ស​១៩០.០០០ នាក់​អាច​ស្លាប់​នៅ​ទ្វីបអាហ្វ្រិក​ប្រសិនបើ​ការផ្ទុះ​ជំងឺ​មិន​អាច​គ្រប់គ្រង​បាន​

193
ចែករម្លែក

​អង្គការ​សុខភាព​ពិភពលោក​(WHO)​បាន​ព្រមាន​ថា មនុស្ស​១៩០.០០០ នាក់​នៅ​ទ្វីបអាហ្វ្រិក​អាច​ស្លាប់​ដោយសារ​ជំងឺ​ឆ្លងកូវី​ដ​១៩​នៅក្នុង​ឆ្នាំ​ដំបូង​នៃ​ជំងឺ​រាតត្បាត​នេះ ប្រសិនបើ​វិធានការ​ទប់ស្កាត់​​បរាជ័យ​។​

​ភ្នាក់ងារ​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ​ដែល​បាន​ដកស្រង់​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដោយ​ការិយាល័យ​ប្រចាំ​តំបន់​របស់​ខ្លួន​នៅ​ប្រទេស​កុង​ហ្គោ បាន​រកឃើញ​ថា​មនុស្ស​៨៣.០០០ ទៅ ១៩០.០០០ ​នាក់​អាច​ស្លាប់​និង​ពី ២៩ ទៅ ៤៤ លាន​នាក់ អាច​ឆ្លង​ជំងឺ​នេះ​ក្នុង​អំឡុងពេល​នោះ​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ការស្រាវជ្រាវ​នេះ​គឺ​ផ្អែក​លើ​គំរូ​នៃ​ការព្យាករណ៍​និង​ស្រាវជ្រាវ​លើ​ប្រទេស​ចំនួន​៤៧​ដែល​មាន​ចំនួន​ប្រជាជន​សរុប​មួយ​ពាន់​​លាន​នាក់​។​

​ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថា​ទ្វីបអាហ្វ្រិក​ងាយ​រងគ្រោះ​ទៅនឹង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ​ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​សុខភាព​ទន់ខ្សោយ អត្រា​ភាពក្រីក្រ​ខ្ពស់ និង​ជម្លោះ​។​ប៉ុន្តែ វីរុស​នេះ​ឆ្លង​រាលដាល​យឺត​​ៗ​នៅ​ទូទាំង​ទ្វីប​នេះ ដែល​គេ​មិនទាន់​ឃើញ​ឆ្លង​ច្រើន​ឬ​ស្លាប់​ច្រើន​ដូច​ដែល​គេ​បាន​ឃើញ​នៅ​អឺរ៉ុប សហរដ្ឋ​អាម៉េរិក និង​កន្លែង​ផ្សេងៗ​ទៀត​នោះ​ទេ​។​

​ទ្វីប​អាហ្វ្រិក គិត​មក​មកដល់ពេលនេះ មាន​ករណី​ឆ្លង​វីរុស​ចំនួន ៥៣.៣៣៤​នាក់​និង​មាន​អ្នកស្លាប់ ២.០៦៥ នាក់ នៅក្នុង​ចំណោម​អ្នក​ស្លាប់​នៅ​ទូទាំង​ពិភពលោក​ជិត ២៦៧.០០០ នាក់​៕​ប្រែ​សម្រួល​៖​សុខា​

ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថា​ទ្វីបអាហ្វ្រិក​ងាយ​រងគ្រោះ​ទៅនឹង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូវី​ដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម