​បុរស​ជនជាតិ​ចិន​ម្នាក់​ជា​ចុងភៅ​កាស៊ីណូ​និង​សណ្ឋាគារ​ជី​ង​ប៉ី​ស្លាប់​នៅ​ក្រុងព្រះសីហនុ​

207
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​បុរស​ជនជាតិ​ចិន​ម្នាក់​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​បន្ទាប់ពី​មានការ​បញ្ជូន​ចេញពី​មន្ទីរពេទ្យ​ឯកជន​របស់​ជនជាតិ​ចិន​មួយកន្លែង​ក្នុង​ក្រុងព្រះសីហនុ​កាលពី​ម៉ោង​២១​និង​០០​នាទី យប់​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០២០​។​

​មន្ត្រី​ប៉ូលីស​បានឱ្យដឹងថា​វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០២០​យើង​ទទួល​ព័ត៌មាន​ថា​មាន​ករណី​ជនជាតិ​ចិន​ម្នាក់​ស្លាប់​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ស្ថិតនៅ​ក្រុមទី​៨​ភូមិ​៦​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​។​សាកសព​ឈ្មោះ​LULIN​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​ជនជាតិ​ចិន​ស្នាក់នៅ​នឹងធ្វើ​ការ​ជា​ចុងភៅ​នៅកាស៊ី​ណូ ជី​ង​ប៉ី ទីតាំង​ស្ថិតនៅ​ក្រុមទី​១៤ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។

​ជនរងគ្រោះ​កាន់​លិខិតឆ្លងដែន​លេខ​E02141311​សុពលភាព​19-07-2022​ទិដ្ឋាការ​លេខ​EEX1900114915 សុពលភាព​14-10-2020 ។​មន្ត្រី​ដដែល​បាន​បញ្ជាក់ថា កាលពី​ម៉ោង​០៦​និង​០០​នាទី​ល្ងាច ថ្ងៃទី​០៨ ខែឧសភា​ឆ្នាំ​២០២០ មុនពេល​ស្លាប់​ជនរងគ្រោះ​បាន​អង្គុយ​និយាយ​គ្នា​លេង មាន​គ្នា​ចំនួន​៣ នាក់ ។​លុះ​ជជែក​គ្នា​ដល់​ម៉ោង​១៩​និង​៥០​នាទី​ក៏មាន​អាកា​រៈ​ខ្យល់គរ​សន្លប់​។​ភ្លាមនោះ​មិត្តភក្តិ​របស់​ជនរងគ្រោះ​បាន​បញ្ចូនទៅ​ព្យាបាល​នៅ​គ្លី​នី​ក​ព្យាបាល ថៃ​ខាង​(​ពេទ្យ​ចិន​)​។​

​មកដល់​ម៉ោង​២០​និង​០០​នាទី​យប់​ថ្ងៃ​ដដែល​ដោយ​សភាព​ធ្ងន់ធ្ងរ​ពេក​ក៏​បញ្ជូនមក​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​ក្នុង​គោលបំណង សង្គ្រោះបន្ទាន់ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក ក៏​ដាច់ខ្យល់​ស្លាប់​នៅ​ម៉ោង ២១​និង​០០​នាទី តែម្តង​។​ឆ្លងតាម​ការពិនិត្យ​ពី​លោកគ្រូ​ពេទ្យ​និង​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់ថា សាកសព​ស្លាប់​ដោយសារ​(​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​)​។​បច្ចុប្បន្ន​សាកសព​ត្រូវបាន​បញ្ជូនទៅ​រក្សា​ទុក្ខ​នៅឯ​រាជធានី​ភ្នំពេញ ដើម្បីឱ្យ​ក្រុមគ្រួសារ​និង​ស្ថានទូត​សា​ម៉ី​ចាត់ចែង​តាម​នីតិវិធី ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម