​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ចិញ្ចឹមសត្វ​ដើម្បី​លើកស្ទួយ​ជីវភាព​ក្នុង​អង្គភាព​

224
ចែករម្លែក

ដោយៈ​ភ្នំ​ដែក​/​ព្រះវិហារ​៖​បន្ទាប់ពី​បំពេញភារកិច្ច​ស្នួល​ក្នុងនាម​ជា​មន្ត្រី​យុត្តិធម៌​និង​យោងតាម​យុទ្ធសាស្ត្រ​គំនិត​ផ្តួចផ្តើម​របស់​នាយ​ឩ​ត្ត​ម​សេនីយ៍​សៅ​សុខា​មេញ្ជា​ការ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

ក៏ដូចជា​មានការ​ណែនាំ​ពី​លោក​ឩ​ត្ត​ម​សេនី​យ៏​ត្រី​កង​សៅ​គុណ​មេបញ្ជាកា​កង​រាជ​អាវុធ​ខេត្តព្រះវិហារ​ដើម្បី​លើកស្ទួយ​ជីវភាព​មន្ត្រី​អាវុធហត្ថ​ទាំង​៨​ក្រុង​,​ស្រុក​ក្នុងដំណាក់កាល​ជំងឺ​កូ​វីដ​១៩​កំពុង​យាយី​នេះ​ឱ្យបាន​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ក្នុង​កងអនុសេនាធំ​ចល័ត​ត្រូវ​មន្ត្រី​អាវុធហត្ថ​ដែលមាន​លោក​អនុ​សេនី​យ៏​ឯក​ហេង​សុខ​ខេង​មេ​បញ្ជា​កងអនុសេនាធំ​អាវុធហត្ថ​ដឹកនាំ​នឹង​អនុវត្តន៍​ជាក់ស្ដែង​។​ដោយ​បច្ចុប្បន្ន​លោក​បាន​កសាង​ទ្រុងមាន់​ចំនួន​១​ដែល​ទំ​ហុំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ​។

​ក្នុងនោះ​លោក​បាន​ចិញ្ចឹម​មាន់​មាន​រហូតដល់​ទៅ​ចំនួន​៥០​ក្បាល​ដោយ​គិត​ទាំង​ញី​ទាំង​ឈ្មោល​។​ជាមួយគ្នា​នោះ​លោក​មេបញ្ជាកា​កងអនុសេនាធំ​ក៏បាន​ដាំ​ដំណាំ​រួមផ្សំ​លើ​ផ្ទៃដី​ចំនួន​៥​អារ​ដែលមាន​ទីតាំង​ស្ថិតក្នុង​បរិវេណ​ខាងក្រោយ​អគារ​បញ្ជាកា​របស់លោក​ដោយ​។​ក្នុងនោះ​រួមមាន​ត្រ​កូន​ស្ពៃ​ឆៃថាវ​ស្លឹកគ្រៃ​នឹង​ជី​គ្រប់​មុ​ខុ​មួយចំនួន​ផងដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម