​បើក​ការដ្ឋាន​ផ្លូវ​ក្រាល​កៅស៊ូ​៣​ខ្សែ​និង​ផ្លូវ​ក្រាល​ក្រួស​១​ខ្សែ នៅ​ឃុំ​ឬ​ស្សី​ក្រោក​ស្រុក​មង្គល​បូរី

217
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ចំនួន​៣​ខ្សែ​និង​ផ្លូវ​ក្រាល​ក្រួស​ចំនួន​១​ខ្សែ​នៅ​ឃុំ​ឬ​ស្សី​ក្រោក​ស្រុក​មង្គល​បូរី​កាលពី​ថ្ងៃទី​៨​ខៃ​ឧសភា​ឆ្នាំ​២០២០​។​លោក​រ័ត្ន​ដា​ស៊ី​ណង់​អភិបាលស្រុក​មង្គល​បូរី​ឱ្យដឹងថា​៖​ផ្លូវ​ទាំងនោះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការធ្វើដំណើរ​ការដឹកជញ្ជូន​ទំនិញ​និង​កសិផល​ដែល​សម្រាប់​បម្រើ​ជីវភាព​ប្រជាពលរដ្ឋ​និង​សេដ្ឋ​កិ​ចក​ច​មូលដ្ឋាន ។​

​លោក​បន្តថា​ផ្លូវ​ទាំងនេះ​ក៏​ជាការ​ចង់បាន​យូរហើយ​ដែរ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ឬ​ស្សី​ក្រោក​ជា​ឃុំ​នៃ​ប្រជុំជន​ស្រុក​និង​ភ្ជាប់​ទៅ​ឃុំ​ជិតខាង​។​ផ្លូវ​ដែល​នឹងត្រូវ​ស្ថាបនា​ដោយ​ថវិកា​ខេ​ត្យ​ទាំងនោះ​រួមមានៈ​១- ផ្លូវ​នៅ​ភូមិ​នាង​កេ​ត ឃុំ​ប្ញ​ស្សី​ក្រោក​ប្រវែង ១.៦៣៥ ម៉ែត្រ​។​២-​ផ្លូវ​ភូមិ​សំរោង (​រប​មាត់​ស្ទឹង​មង្គល​បូរី​) ទៅ​វត្ត​អញ្ចាញ ឃុំ​ប្ញ​ស្សី​ក្រោក​ប្រវែង ២.៤៤០ ម៉ែត្រ​។ ៣-​ផ្លូវ​ចំណុច​គោក​ជ្រឹង ភូមិ​ជំទាវ ឃុំ​ប្ញ​ស្សី​ក្រោក ទៅ​ឃុំ​តា​ឡំ ប្រវែង ២.០០០​ម៉ែត្រ​៤​ផ្លូវ​ក្រា​លពី​ចំណុច​គល់ស្ពាន​វត្ត​និវេសន៍​ឃុំ​ប្ញ​ស្សី​ក្រោក​ទៅ​ឃុំ​បត់​ត្រង់ ប្រវែង​២.០០០​ម៉ែត្រ ។​


​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​ឱ្យដឹងថា​៖​ផ្លូវ​ទាំងនេះ​ត្រូវបាន​លើក​ផែនការ​ស្ថាបនា​ប្រចាំឆ្នាំ​តាំង​ពីមុនមក​។​ហេតុនេះ​ទោះ​ក្នុង​កាលៈទេសៈ​នៃ​ការរីក​រាលដាល​នៃ​ជំ​ងឹ​កូ​វីដ១៩​នេះ​ក៏​គម្រោង​នេះ​នៅ​ដំណើរ​ធម្មតា​។​លោក​អភិបាលខេត្ត​បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ទុយ​គី​ដែល​ទទួលបាន​សិទ្ធិ​ម៉ៅការ​ស្ថាបនា​អនុវត្ត​អោយបាន​តាម​កិច្ចសន្យា​។​ចំណែក​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​សម្របសម្រួល​សហការ​ដើ​ម្បី​ឱ្យ​ដំណើរការ​ស្ថាបនា​នេះ​បានសម្រេច​ជោគជ័យ​និង​មាន​ប្រសិទ្ធភាព​៕S/

​រូបថត ៖ លោក​អ៊ុ រាត្រី និង​អ្នកពាក់ព័ន្ធ​បើក​បើក​ការដ្ឋាន​ផ្លូវ​ក្រាល​កៅស៊ូ​៣​ខ្សែ និង​ផ្លូវ​ក្រាល​ក្រួស​១​ខ្សែ នៅ​ឃុំ​ឬ​ស្សី​ក្រោក​ស្រុក​មង្គល​បូរី (​រូប​៖ ភ្នំ​ស្វាយ )​

ទីតាំងផ្សាយពាណិជ្ជកម្ម