​បញ្ជូន​ជនសង្ស័យ​៤​នាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​

224
ចែករម្លែក

ដោ​យះ​គ្រញូង​/​បាត់ដំបង​៖​នៅ​រសៀល​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០២០​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​៤​នាក់​ព្រមទាំង​វត្ថុតាង​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ជនសង្ស័យ​ទាំងនេះ​ត្រូវ​កម្លាំង​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០២០​នៅ​ចំណុច​ក្រុម​៤​ភូមិ​រលួស​ឃុំ​មោង​ស្រុក​មោង​ឬ​ស្សី​។

លោក​វរ​លោក​វរសេនីយ៍ទោ​សុខ​និមល​នាយការិយាល័យ​ន្រ​ឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​ប្រុស​ទាំង​៤​នាក់​មាន​១​ឈ្មោះ​សឿង​និ​រក្សា​អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ​កន្សៃ​បន្ទាយ​ឃុំ​មោង​ស្រុក​មោង​ឬ​ស្សី​។​២​ឈ្មោះ​ខែ​ន​អា​គ្នេ​អាយុ​៣០​ឆ្នាំ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​៣​ឈ្មោះ​សឿ​វុទ្ធី​អាយុ​៤៣​ឆ្នាំ​និង​៤​ឈ្មោះ​ឆោម​លឿ​ត​ហៅ​ឃ្នឿ​ត​អាយុ​២៤​ឆ្នាំ​នៅ​ភូមិ​កន្សៃ​បន្ទាយ​ឃុំ​មោង​។​

​វត្ថុតាង​ដកហូត​បាន​រួមមាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​២​ថង់​ទម្ងន់​៣,១៧​ក្រាម​ម៉ូតូ​២​គ្រឿង​(១​ម៉ាកវ៉េវ​អាល់​ហ្វា​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​និង​២​ម៉ាក​ស៊ុយ​ស៊ុយ​គី​ស្មា​ស់រី​វ៉ូ​ពណ៌​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AF502៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម