ស្ថានីយបូមទឹកធំៗនៅគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវ៉ៃកូបានតម្លើងរួច

268
ចែករម្លែក

ដោយៈប.ខុន/ភ្នំពេញ ៖ ការតម្លើងស្ថានីយបូមទឹកនៅក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវ៉ៃកូជំហានទី១និងទី២ចំ នួនបួន កន្លែងបានរួចរាល់ហើយ នៅសល់តែការភ្ជាប់ ចរន្តអគ្គិសនីនិងគិតមកដល់ត្រឹម ថ្ងៃទី៨ខែឧសភាឆ្នាំ២០២០គម្រោងវ៉ៃកូជំហានទី ២ សម្រេចលទ្ធផលការងារបានប្រមាណជា៩៧.៣ ភាគរយនៃគម្រោងដែល បាន ចាប់ផ្តើមអនុវត្តកាលពីខែកក្កដាឆ្នាំ២០១៧និងត្រូវ បញ្ចប់នៅក្នុងខែវិច្ឆិកាឆ្នាំ២០២១នោះហើយ។

លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិង ឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៩ខែឧសភាឆ្នាំ២០២០ថា គម្រោង អភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រជំហាន១និងជំហាន២ជាគម្រោង ទាញយកទឹកពីទន្លេ តូចក្នុងរដូវវស្សាក្នុងខេត្តកំពង់ចាម(ត្បូងឃ្មុំ)ចូលក្នុងបឹងកំពិត រួចបញ្ជូនទៅតាម ប្រឡាយមេទៅប្រើប្រាស់នៅក្នុងខេត្តព្រៃវែងនិងខេត្តស្វាយរៀង និង នៅក្នុង រដូវ ប្រាំងការបញ្ជូនទឹកធ្វើឡើងដោយប្រើម៉ូទរ័បូមទឹកធំៗចំនួន៤ស្ថានីយ។

ស្ថានីយបូមទឹកទាំងបួនកន្លែងនេះត្រូវបាន លោកចាន់ យុត្ថាបញ្ជាក់ថាមាន ពីរស្ថានីយនៅក្នុងគម្រោងវ៉ៃកូជំហាន១និងពីរកន្លែងនៅក្នុងគម្រោងវ៉ៃកូជំហាន២ដោយបានតម្លើងរួចហើយនៅសល់តែការភ្ជាប់ចរន្តប្រើបានហើយ។ ស្ថានីយបូម ទឹកពីរកន្លែងនៅក្នុងគម្រោងវ៉ៃកូជំហាន១ ដោយស្ថានីយទី១មាន៩មូទ័រ បូមទឹក ឡើងពីទន្លេតូចដាក់់ចូលបឹងកាពិតស្ថានីយ ទី២មាន៤ម៉ូទ័រ(មួយតូច)បូមទឹកបន្តពី បឹងកាពិតដាក់ចូលប្រឡាយមេស្ថានីយទី៣និងស្ថានីយទី៤ នៅក្នុងគម្រោងវ៉ៃកូជំ ហាន២បូមទឹក បន្តទៅតាមប្រឡាយរង។ ស្ថានីយទាំងបួននេះប្រើដោយថាមពល អគ្គិសនី នៅរដូវប្រាំងដែលទឹកទន្លេឡើងមិនដល់មាត់ប្រឡាយ។

លោកចាន់ យុត្ថា បាននិយាយឱ្យដឹងទៀតថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារា សាស្ត្រវ៉ែកូជំហាន១និងជំហាន២នេះ ពេលទឹកទន្លេមេគង្គនៅក្នុងខេត្តកំពង់ចាម ឡើងដល់កម្ពស់១០.៥០ម៉ែត្រទឹកចាប់ផ្តើមហូរចូលតាមប្រឡាយមេនិងពេលទឹក ស្រកវិញទ្វារទឹកនៅជាប់នឹមាត់ទន្លេត្រូវបានបិទ ដើម្បីកុំឱ្យទឹកហូរចូលទន្លេវិញ។ នៅរដូវប្រាំងត្រូវប្រើម៉ូទរ័បូមទឹកពីក្នុងទន្លេតូច ដាក់ចូលទៅក្នុងប្រឡាយមេ និង ប្រឡាយរងទៅតាមតម្រូវការជាក់ស្តែង។

អ្នកនាំពាក្យក្រសួងជំនាញខាងលើបញ្ជាក់ថា គម្រោងវ៉ែកូជំហានទី១ បាន បញ្ចប់នៅក្នុងឆ្នាំ២០១៧ និងគម្រោងទី២បានបន្តអនុវត្តដល់សព្វថ្ងៃសម្រេចលទ្ធ ផលបាន៩៧.៣ភាគរយនៃគម្រោងដែលត្រូវបញ្ចប់នៅចុងឆ្នាំ២០២១ ។ គម្រោង ទាំងពីរនេះចំណាយថវិកាអស់ប្រមាណជា២០០លានដុល្លារ ក្រោយពេលធ្វើរួច ធានាទឹកស្រោចស្រពដល់ផ្ទៃដីដំណស្រូវប្រាំងនិងវស្សាប្រមាណជា៣០ម៉ឺនហិក តាមួយផ្នែកនៅក្នុងខេត្តកំពង់ចាម(ត្បូងឃ្មុំ) ព្រៃវែង និង ខេត្តព្រៃវែង ដែលកាល ពីមិនទាន់មានគម្រោងនេះ ការដាំដុះដំណាំស្រូវមួយផ្នែកពឹងផ្អែកលើប្រភពទឹក របស់ប្រទេសជិតខាង។

យោងតាមឯកសាររបស់ក្រសួងធនធានទឹកនិងឧតុនិយម បានបង្ហាញឲ្យ ឃើញថាគម្រោងជំហានទី២ មានការងារសំខាន់ធំៗដូចជា ជីកព្រែក២ខ្សែសរុប ប្រវែង ១៤,៦ គីឡូម៉ែត្រ ដោយព្រែកលេខ១មានប្រវែង៦,៣ជម្រៅ១០,១០ម៉ែត្រ និងព្រែកលេខ២ ប្រវែង៨,៣គីឡូម៉ែត្រជម្រៅ ១០,៨០ម៉ែត្រ។

ក្នុងគម្រោងបានបង្ហាញទៀតថាជីកប្រឡាយមេចំនួន៤ខ្សែប្រវែងសរុប៥៩,៥គីឡូម៉ែត្រ ដោយរួមមានប្រឡា យមេលេខ១ប្រវែង១៩,៦គីឡូម៉ែត្រ ទទឹងមាត់ លើពី៦,៩២ម៉ែត្រដល់១០,៥៤ម៉ែត្រនិងទទឹងបាតក្រោមពី២ដល់៤ម៉ែត្រ ជម្រៅពី ២,៤៦ម៉ែត្រដល់​៣,២៧ម៉ែត្រ។ប្រឡាយលេខ២ប្រវែង១២,៦គីឡូម៉ែត្រទទឹងមាត់លើពី១១,៣៤ម៉ែត្រដល់១០,៥៤ម៉ែត្រ និង ទទឹងបាតក្រោម៥ម៉ែត្រ ជម្រៅ៣,១៧ ម៉ែត្រ ។

ប្រឡាយលេខ៣ប្រវែង៧,៤គីឡូម៉ែត្រទទឹងមាត់លើ១១,០៦ម៉ែត្រ ដល់ ១០,៥៤ម៉ែត្រនិងទទឹងបាតក្រោម៤ម៉ែត្រ ជម្រៅ៣,៥៣ម៉ែត្រ ។ ប្រឡាយលេខ ៤ ប្រវែង១៩,៨៧គីឡូម៉ែត្រ ទទឹងមាត់លើ១១,០៦ម៉ែត្រដល់១០,៥៤ម៉ែត្រ និងទទឹង បាតក្រោម៤ម៉ែត្រ ជម្រៅ​៣,៥៣ម៉ែត្រ។

នៅគម្រោងជំហានទី២នេះក៏មានសាងសង់ទំនប់សណ្តរ ប្រវែង៤១,៥គី ឡូ ម៉ែត្រ។សំណង់បង្ហៀរទឹក១កន្លែង សំណង់ ស្ទាក់ទឹក៦កន្លែងនិងសំណង់ សម្រួ ល ចរន្តទឹក៨កន្លែង។ ស្ថានីយបូមទឹក៤កន្លែងនិងសំណង់លូទឹកចំនួន៣២កន្លែង។

ក្រសួងធនធានទឹកនិងឧតុនិយមបានរំពឹងទុកថា នៅពេលបញ្ចប់ការងារ សា ង សង់គម្រោងអភិវឌ្ឍន៍ប្រពន្ធ័ធារាសាស្ត្រ វ៉ៃកូជំហាន២ ធ្វើឲ្យរាជរដ្ឋាភិ បាល សម្រេចបាននូវប្រពន្ធ័ធារាសាស្ត្រវ៉ៃកូពេញលេញ ដែល អាចធ្វើជាម្ចាស់លើការ ដោះស្រាយលើបញ្ហាទឹកមួយកម្រិតនៅក្នុងខេត្តព្រៃវែងនិងខេត្តស្វាយ រៀង ដែ ល ពីមុនមកពឹងផ្អែកភាគច្រើនទៅលើប្រភពទឹកពីប្រទេសវៀតណាម ។ ព្រមទាំង អាចមានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មបានទំហំ ៩៣.១០០ហិកតានៅក្នុងរដូវវស្សានិង២៣.៣០០ហិកតានៅរដូវប្រាំងការ ផ្គត់ ផ្គង់ទឹកស្អាតនិង កាត់បន្ថយទឹកជំនន់តាមតំបន់ផ្នែកខាងក្រោមផងដែរ។

ចំណែកឯគម្រោងអភិវឌ្ឍន៍ប្រពន្ធ័ធារាសាស្រ្តវ៉ៃកូជំហានទី១ ដែលបានធ្វើ រួចទៅហើយនោះ បើយោងតាមឯកសាររបស់ ក្រសួងធនធានទឹកនិងឧតុនិយម បង្ហាញឲ្យឃើញថា ចំណាយថវិកាអស់ប្រមាណ១០០លានដុល្លារ សម្រាប់ជីក ស្តារព្រែកមួយខ្សែមានប្រវែងជាង៤០គីឡូម៉ែត្រ ដោយនៅក្នុងផ្នែក ទីមួយមាន ប្រឡា យ ប្រវែង១៣គីឡូម៉ែត្រ ទទឹងមាត់លើ៥៥ម៉ែត្រ និង ទទឹង បាតក្រោម២៥ ម៉ែត្រ ចាប់ពីឃុំមហាលាភស្រុកកោះសូទិនខេត្តកំពង់ចាមដល់ឃុំស្វាយជីក្រាយ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ផ្នែកទីពីរមាន ប្រវែង២៧គីឡូម៉ែត្រ ទទឹង មាត់ លើ៤៤ម៉ែត្រនិងទទឹងបាតក្រោម១៨ម៉ែត្រ ចាប់ពីឃុំស្វាយជីក្រាយ ស្រុកស៊ី ធរ កណ្តាលដល់ឃុំតាដោក ស្រុកកំចាយ មា ខេត្តព្រៃវែង។

ក្រៅពីគម្រោងជីកស្តាព្រែកខាងលើនៅមានគម្រោងជីកប្រឡាយមេពីរខ្សែប្រវែង​៧៨គីឡូម៉ែត្រ។ប្រឡាយទីមួយ មានប្រវែង២៨.៥គីឡូម៉ែត្រ ទទឹង មាត់ លើ ២៥.៥ម៉ែត្រ ទទឹងបាតក្រោម៨.៥ម៉ែត្រ ចាប់ពីឃុំស្វាយជី ក្រាយ ស្រុកស៊ីធរ កណ្តាល ដល់ឃុំដំរីពួន ស្រុកព្រៃវែង។ ប្រឡាយទីពីរប្រវែង៤៣គីឡូម៉ែត្រទទឹង មាត់លើ២៣ម៉ែត្រទទឹងបាតក្រោម១១ម៉ែត្រ ចាប់ពីឃុំតាដោកដល់ឃុំកំចាយមារ ឃុំប្រាហួត ស្រុកមេសាង ខេត្តព្រៃវែង។ សាងសង់សំណង់មេយកទឹកពីរកន្លែង សំណង់បញ្ចាល់ទឹក១៦កន្លែង និង សំណង់បែងចែកទឹក២២កន្លែង។ គម្រោងជំហានទីមួយនេះ ធានាការស្រោចស្រពលើដីស្រូវវស្សា បាន ចំនួន ១០៨.៣០០ហិកតា និង ផ្ទៃដីស្រូវប្រាំង២៧.១០០ហិកតា នៅក្នុងស្រុក អូររាំងឪ ស្រុកកោះសូទិនក្នុងខេត្តកំពង់ចាម និង ស្រុកមេសាង ស្រុកស៊ីធរ កណ្តាលស្រុក កំចាយមារ ស្រុកព្រៃវែង ខេត្តព្រៃវែង៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម