វិស្វកម្មធ្វើផ្លូវប្រទះឃើញគ្រាប់កាំភ្លើងផ្លោងចាស់ៗមិនទាន់ផ្ទុះច្រើនគ្រាប់ក្នុងទីក្រុងព្រះសីហនុ

197
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖​ មានគ្រាប់កាំភ្លើងផ្លោងចាស់ៗចំរុះ សល់ពីសមយ័សង្គ្រាមចំនួន៣២គ្រាប់ (មិនទាន់ស្គាល់ប្រភេទ) ត្រូវបានកងវិស្វកម្មធ្វើផ្លូវប្រទះឃើញពេលជីកកាយដាក់ប្រពន្ធ័លូបង្ហូរទឹក នៅចំណុចកែងផ្លូវសេតេ(ការ៉ាសសាំងតូតាល់) ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ នេះតាមការឲ្យដឹងពីនគរបាលជំនាញអាវុធជាតិផ្ទុះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុកាលពីល្ងាចថ្ងៃទី៩ខែឧសភាឆ្នាំ២០២០។

តាមនគរបាលជំនាញប្រាប់បន្តរថា គេមិនទាន់ដឹងថាគ្រាប់កាំភ្លើងចាស់ៗនេះ នៅមានកប់ក្នុងដីក្បែរគ្នាទៀតឬបែបណានោះទេ រង់ចាំផ្នែកជំនាញសុីម៉ាក់មកពិនិត្យបន្ត ។

បច្ចុប្បន្នគ្រាប់មិនទាន់ផ្ទុះទាំងអស់សមត្ថកិច្ចហ៊ុពទ្ធ័រក្សាទុកជាបណ្តោះអាសន្ននៅទីតាំងដដែល រង់ចាំប្រគល់ជូនជំនាញសុីម៉ាក់យកទៅកម្ទេចចោល និងហាមដាច់ខាតមិនអោយមានអ្នកចូលទៅប៉ះពាល់៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម