ករណី​ឆ្លងកូវី​ដ​១៩​នៅ​រុស្ស៊ី​កើន​ហួស​២០០.០០០​នាក់​

182
ចែករម្លែក

​ចំនួន​មនុស្ស​ឆ្លងកូវី​ដ​១៩​នៅក្នុង​ប្រទេស​រុស្ស៊ី​បានឡើ​ហួស​២០០.០០០​នាក់ នេះ​បើ​តាម​ទិន្នន័យ​បង្ហោះ​ក្នុង​គេហទំព័រ​ផ្លូវការ​មួយ​របស់​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​​អាទិត្យ​ទី​១០​ឧសភា​។​

​ទិន្នន័យ​បង្ហាញថា ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​បាន​កើន​ដល់​២០៩.៦៨៨​នាក់ ក្រោយ​មាន​អ្នក​ឆ្លង​១១.០១២​នាក់​ទៀត​នៅ​២៤​ម៉ោង​កន្លងមក​។​

​នៅ​២៤​ម៉ោង​កន្លងមក​ក៏​មាន​អ្នកស្លាប់​៨៨​នាក់​ទៀត នាំ​ឲ្យ​អ្នក​ស្លាប់​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ដល់​១.៩១៥​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

សមាជិក​កង​ឆ្មាំ​ជាតិ ពាក់​ម៉ាស់​មុខ​ការពារ​មេរោគ ក្នុងពេល​ល្បាត​ទីលាន​ក្រហម​នៅ​ក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​៩​ឧសភា​

ទីតាំងផ្សាយពាណិជ្ជកម្ម