បុរស​ម្នាក់​ធ្លាក់​ពីលើ​អគារ​កម្ពស់​៧​ជាន់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​

216
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​បាន​សន្លប់​ស្ដូកស្ដឹង​បែកក្បាល បន្ទាប់ពី​ធ្លាក់​ពីលើ​សណ្ឋាគារ​ឡាក់​គី​ស្តា​២ ជាន់​ទី​៧ កាលពី​វេលា​ម៉ោង ១០​និង​១០​នាទី​យប់​ថ្ងៃអាទិត្យ​ទី​១០ ខែឧសភា ឆ្នាំ​២០២០ ត្រង់ចំណុច​មុខ​សណ្ឋាគារ​ឡាក់​គី​ស្តា​២ តាម​បណ្ដោយ​ផ្លូវ ៣៣៦ ក្នុង​សង្កាត់​ផ្សារ​ដើម​គ ​ខណ្ឌទួលគោក​។​

​ជនរងគ្រោះ​ដែល​ធ្លាក់​ពីលើ​សណ្ឋាគារ​ឡាក់​គី​ស្តា​២ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ជនរងគ្រោះ​ពាក់អាវ​យឺត​ពណ៌​ទឹកក្រូច ស្លៀកខោ​ខូវ​ប៊​យ សម្បុរស រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ​ឮសូរ​សំឡេង​ជជែក​ឈ្លោះ​គ្នា​ខ្លាំងៗ ហើយក៏​ស្រាប់តែ​ឮសូរ​ក្ឌាំង គេ​នាំគ្នា​ចេញមក​មើលឃើញ​ជនរងគ្រោះ​ធ្លាក់​ពីលើ​សណ្ឋាគារ​ឡាក់​គី​ស្តា​២ ជាន់​ទី​៧ មក​ទើរលើ​សំ​យាបស័ង្កសី នៅ​ជា​ន់ទី​ពីរ ហើយ​ជនរងគ្រោះ ក៏​រើ​បម្រះ រហែក​ស័ង្កសី ធ្លាក់​មកក្រោម​បន្តទៀត​ត្រូវ​ថ្ម​ចិញ្ចើមផ្លូវ​បណ្ដាល​ឲ្យ​បែកក្បាល​សន្លប់​ស្តូកស្តឹង​។ ភ្លាមៗ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ចំពោះ​ការធ្លាក់​ពីលើ​សណ្ឋាគារ​នេះ នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​ជំនាញ និង​សមត្ថកិច្ច​កោសល្យវិច័យ ចុះមក​ពិនិត្យមើល​កន្លែងកើតហេតុ ដើម្បី​រក​ពី​មូលហេតុ​និង​ស្រាវជ្រាវ​បន្តទៀត​៕ ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម