កងទ័ព​រក្សា​សន្តិភា​សហប្រជាជាតិ​៣​នាក់​ត្រូវបាន​សម្លាប់​ក្នុង​ការវាយប្រហារ​នៅ​ប្រទេស​ម៉ាលី​

195
ចែករម្លែក

​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ​កងទ័ព​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​ចំនួន​៣ នាក់​មកពី​ប្រទេស​ឆាដ​ត្រូវបាន​សម្លាប់​និង​៤ នាក់​ផ្សេង​ទៀត​រងរបួស​ធ្ងន់​កាលពី​ថ្ងៃអាទិត្យ​នៅ​ក្នុងការ​​វាយប្រហារ​លើ​ក្បួន​រថយន្ត​មួយ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​ម៉ាលី ។​

​លោក​ស្ទេ​ហ្វាន ឌុយ​ចារិក អ្នក​នាំ​ពា្យ​អង្គការសហប្រជាជាតិ​បាន​និយាយ លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក​បាន​ថ្កោលទោស​ការវាយប្រហារ​ដែលបា​ន​កើត​ឡើង​នៅ​តំបន់ Kidal ​ថា​ជា​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម ក្រោម​ច្បាប់​អន្តរជាតិ​។​

​ក្រុម​បេសកកម្ម​ថែរក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​ម៉ាលី​នេះ​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០១៣ ដើម្បី​ជួយ​ធ្វើឱ្យ​ប្រទេស​នៅ​អាហ្វ្រិក​ពាយព្យ​នេះ​មាន​ស្ថិរភាព​។​

​ទោះបី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ឆ្នាំ​២០១៥ រវាង​រដ្ឋាភិបាល​និង​ក្រុម​បំបែក​ខ្លួន​មួយ ក៏ដោយ ក៏​តំបន់​Kidal នៅតែ​មាន​អំពើហិក្សា​កើតឡើង​។

​ក្រុម​ជី​ហាត​បានដាក់​គោលដៅ​វាយប្រហារ​មូលដ្ឋាន​កង​ទ័ព​ថែរក្សា​អង្គការ​សហប្រជាជាតិ​នៅ​ទីនោះ ហើយ​ការវាយប្រហារ​ឆ្នាំ​២០១៦ បានសម្លាប់​កងទ័ព​រក្សាសន្តិភាព​អង្គការសហប្រជាជាតិ​ ចំនួន​៧​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

ទាហាន​ថែរក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​នៅ​ទីប្រជុំជន​កូរ៉ូមេ ប្រទេស​ម៉ាលី

ទីតាំងផ្សាយពាណិជ្ជកម្ម