ទោះ​ជាកូ​វីដ​១៩ វៀតណាម​សម្លឹង​ឃើញ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​៥ ភាគរយ​

190
ចែករម្លែក

​វៀតណាម​កំពុង​កំណត់​ទិសដៅ​នៃ​កំណើន​ផលិតផល​ក្នុងស្រុក​(GDP)​សរុប​៥ ភាគរយ​នៅ​ឆ្នាំ​នេះ​លើសពី​ការព្យាករណ៍​អន្តរជាតិ​ដោយ​ផ្អែក​លើ​យុទ្ធសាស្ត្រ​ស្តារ​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​បន្ទាប់ពី​ជំនះ​​ពី​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូវី​ដ​១៩​។ នេះ​បើ​យោ​តាម​វេបសាយ​VnExpress​។​

​នាយករដ្ឋមន្ត្រី លោក ង្វៀន សួន​ហ្វ៊ុក បានប្រកាស​គោលដៅ​ថ្មី​នេះ​នៅក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​ក្រុម​មេដឹកនាំ​ពាណិជ្ជកម្ម​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​បន្ថែម​ថា​ប្រទេស​នេះ ក៏​នឹង​ខំ​រក្សា​អតិផរណា​ឱ្យ​នៅក្រោម ៤ ភាគរយ ដូចគ្នា​ទៅ​នឹង​ឆ្នាំមុនៗ ។​

​ក្រុម​អង្គការ​អន្តរជាតិ​ឈានមុខ​គេ បាន​បន្ទាប​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច​សម្រាប់​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំនេះ​។ ធនាគារពិភពលោក​(World Bank) ប៉ាន់ស្មាន​ថា មាន​កំណើន​៤,៩ ភាគរយ​​ហើយ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ប៉ាន់ស្មាន​ថា មាន​កំណើន​ត្រឹមតែ ២,៧ ភាគរយ​ប៉ុណ្ណោះ​។ កំណើន​GDP របស់​វៀតណាម​នៅ​ក្នុង​ត្រីមាស​ទី​មួយ​បាន​ធ្លាក់ចុះ​មក​នៅត្រឹម​៣,៨២​ភាគរយ​ក្នុងរ​យៈល ១០​ឆ្នាំ​ចុងក្រោយ​នេះ ។​

​ទោះ​យ៉ាងនេះក្តី លោក ង្វៀន សួន​ហ្វ៊ុ​កបានកត់សម្គាល់​ថា​កំ​ណើ​ន​សេដ្ឋកិច្ច​ទាប​នេះ​គឺ​នៅតែ​ខ្ពស់​ជាង​បណ្តា​ប្រទេស​មួយចំនួន​ទៀត​នៅ​អាស៊ី​អាគ្នេយ៍ ( អាស៊ាន​) ។ លោក​បាន​និយាយថា រដ្ឋាភិបាល​​វៀតណាម​កំពុង​ចេញ​គោលនយោបាយ​ដើម្បី​ជំរុញ​ការ​ងើប​សេដ្ឋកិច្ច​ឡើងវិញ យ៉ាង​ឆាប់រហ័ស​៕ប្រែសម្រួល៖សុខា/sn

កសិករ​លី​បាវស្រូវ​នៅ​ទីក្រុង​កាន់ថឺ​កាលពី​ថ្ងៃ​សុក្រ​

ទីតាំងផ្សាយពាណិជ្ជកម្ម