ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ថា ទឹកនោម​មនុស្ស​អាចជួយ​ផលិត​បេតុង​លើ​ភព​ព្រះ​ចន្ទ​

193
ចែករម្លែក

​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (European Space Agency) បានប្រកាស​កាលពី​ថ្ងៃ​សុក្រ ទី​៨ ខែឧសភា​ថា ទឹកនោម​មនុស្ស​អាច​ក្លាយជា​ធាតុ​ផ្សំ​ដ៏​មាន​ប្រយោជន៍​នៅក្នុង​ការបង្កើត​បេតុង​សម្រាប់​សំណង់​លើ​ភព​ព្រះ​ចន្ទ​នៅ​ថ្ងៃ​ណាមួយ​នាពេល​អនាគត​។
​ ​
​ទីភ្នាក់ងារ​នេះ​បញ្ជាក់ថា ក្រុម​អ្នកស្រាវជ្រាវ​ក្នុង​គម្រោង​សិក្សា​មួយ​កាលពីពេល​ថ្មីៗ​ដែល​ខ្លួន ជា​អ្នក​ឧបត្ថម្ភ​បាន​រកឃើញថា Urea ដែលជា​សារធាតុសរីរាង្គ​ដ៏​សំខាន់​នៅក្នុង​ទឹកនោម​មនុស្ស អាច​ក្លាយជា​ធាតុ​ផ្សំ​សម្រាប់​លាយ​ជាមួយ​បេតុង​។
​ ​
​ស្ថាប័ន​ដដែល​បាន​បន្តថា ការប្រើប្រាស់​វត្ថុធាតុដើម​ដែលមាន​នៅនឹងកន្លែង​លើ​ភព​ព្រះ​ចន្ទ នឹង​ជួយ​កាត់បន្ថយ​ការបញ្ជូន​គ្រឿង​ផ្គត់ផ្គង់​ពី​ភពផែនដី​។ សារធាតុ​ផ្សំ​ដ៏​សំខាន់​នៅក្នុង “​បេតុង ភព​ព្រះ​ចន្ទ​” គឺ​ដី​ម្សៅ​នៅលើ​ផ្ទៃ​ព្រះ​ចន្ទ ឬ Lunar regolith ហើយ Urea នៅក្នុង​ទឹកនោម​មនុស្ស ដែល​អាច​បំបែក​អ៊ី​ដ្រូ​ហ្សែ​ន និង​កាត់បន្ថយ​ភាព​ខាប់​អន្ធិល​នៃ​ល្បាយ​រាវ​អាច​កាត់បន្ថយ​បរិមាណ ទឹក​ដែល​ចាំបាច់​ត្រូវ​ប្រើប្រាស់​នៅក្នុង​រូបមន្ត​លាយ​បេតុង​។​
​ ​
​តាមរយៈ​សេចក្ដីថ្លែងការណ៍ ទីភ្នាក់ងារ​នេះ​ធ្វើការ​កត់សម្គាល់ថា “​ដោយសារ​អាចមាន​មនុស្ស​រស់ នៅលើ​ភព​ព្រះ​ចន្ទ​នាពេល​អនាគត ទឹកនោម​ប្រមាណ ១,៥​លីត្រ​ដែល​មនុស្ស​ម្នាក់​ផលិត​បាន​ក្នុង មួយថ្ងៃ អាច​ក្លាយជា​ផលិតផល​បន្ទាប់បន្សំ​ដ៏​ល្អ​សម្រាប់​ការរុករក​នៅ​អវកាស​”៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម