ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ជាង​១០​ខ្នង និង​កុមារ​ពីរ​នាក់​រងរបួស​និង​ងាប់​សត្វ​ពីរ​ក្បាល​

174
ចែករម្លែក

ដោយ​: អូរ​ស្មាច់ / ឧ​ត្ត​រ​មានជ័យ​: បាតុភូត​គ្រោះធម្មជាតិ ភ្លៀង​ធ្លាក់ លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​ខូចខាត​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​លើ​ស្រុក​ពីរ​ចំនួន​១១​ខ្នង​ផ្ទះ និង​កុមារ​ពីរ​នាក់​បាន​រងរបួស​ធ្ងន់ និង​សត្វ​ពីរ​ក្បាល​ងាប់ កាលពី​រាត្រី​ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​អូរ​រំដេង ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ និង​សង្កាត់់​កូន​ក្រៀល ក្រុង​សំរោង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា បាតុភូត​គ្រោះធម្មជាតិ​នេះ បំផ្លាញ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ​ចំនួន​៦​ខ្នង ក្នុងនោះ​ផ្ទះ​សង់​ពី​ឈើ​ប្រក់​ស័ង្កសី​ចំនួន​៣​ខ្នង​ប៉ើង​ធ្លាក់​ពី​ជើងតាង​(​ខូចខាត​ស្ទើ​ទាំងស្រុង​) និង​៣​ខ្នង​ប៉ើង​របើក​ដំបូល​។ ករណីនេះ បាន​បង្ករ​គ្រោះថ្នាក់​ដល​មនុស្ស​(​ក្មេងប្រុស​) ចំនួន​២​នាក់ រងរបួស​ធ្ងន់​។ ១/​ឈ្មោះ ម៉ៅ ឆា​លី ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ​(​រងរបួស​បាក់ដង​កាំបិត​ខាងឆ្វេង​)​។ ២/​ឈ្មោះ ធូ ណា ភេទ ប្រុស​អាយុ​៦​ឆ្នាំ​(​រងរបួស​បែកក្បាល និង​បាក់ដៃ​ខាងឆ្វេង​)​។ កុមារ​រងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​អាជ្ញាធរ​ដឹកបញ្ជូន​ទៅពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង តែ​ដោយ​សភាព​របួសធ្ងន់ ត្រូវបាន​បញ្ជូន​បន្តទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​។​និង​ក្រុង​សំរោង បណ្តាលអោយ​របើក​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៥​ខ្នង​និង​ដួល​ផ្ទះបាយ​១​ខ្នង​និង​រន្ទះបាញ់​គោ​ងាប់​ចំនួន​២​ក្បាល​៕

ទីតាំងផ្សាយពាណិជ្ជកម្ម